ថ្ងៃទី៣ខែវិច្ឆិកា លោកលីឈាង សមាជិកអចិន្ត្រៃយ៍ នៃការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងជានាយករដ្ឋមន្រ្តីចិន បានអញ្ជើញ ចុះត្រួតពិនិត្យនិងស្វែង យល់ការងារអប់រំខាងវិជ្ជាជីវៈ និងបណ្តុះបណ្តាល ធនធានមនុស្ស មានជំនាញវិជ្ជាជីវៈនៅក្រុងសៀងហៃ ។
លោកបានគូសបញ្ជាក់ថា ត្រូវអនុវត្តយ៉ាងស៊ីជម្រៅនូវស្មារតី នៃអនុសាសន៍សំខាន់ របស់លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្តចិន សម្របទៅ តាមតម្រូវការអភិវឌ្ឍ សេដ្ឋកិច្ច និង សង្គមយ៉ាងសកម្ម ខំប្រឹងបង្កើន ការ អប់រំ ខាងវិជ្ជាជីវៈនិងបណ្តុះបណ្តាល ធនធានមនុស្សមានជំនាញវិជ្ជាជីវៈ ផ្សព្វផ្សាយស្មារតីបុគ្គលគំរូ ស្មារតីពលកម្មនិងស្មារតីវិជ្ជាជីវៈ ខំប្រឹងបណ្តុះបណ្តាលធនធានមនុស្ស មានជំនាញវិជ្ជាជីវៈ ប្រកបដោយគុណវុឌ្ឍិខ្ពស់ ឱ្យបានកាន់តែច្រើន ដើម្បីផ្តល់ នូវការគាំទ្រយ៉ាងរឹងមាំ ដល់ការអភិវឌ្ឍ និងជីវភាពរស់នៅដែលប្រកប ដោយគុណភាពខ្ពស់ ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
