បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានអះអាងថាប្រសិនបើលោក Donald Trump ពិតជាជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក និងព្យាយាមបញ្ចប់ជម្លោះអ៊ុយក្រែន ដោយស្មោះត្រង់ នោះលោកអាចបញ្ចប់ ទៅក្នុងជោគវាសនា ដូចទៅនឹងអតីតប្រធានាធិបតី លោក John F.Kennedy ។
លោកក៏បានអះអាងដែរថា ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ ទំនងជានឹងនៅតែមានភាពតានតឹងខ្លាំង ដោយមិនខ្វល់ថា អ្នកណាចេញមកឈរនៅលើកំពូល ក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃអង្គារនេះទេ។

ក្នុងអំឡុងពេលនៃយុទ្ធនាការរបស់គាត់ បេក្ខជនប្រធានាធិបតីអាមេរិករូបនេះ បានប្តេជ្ញាម្តងហើយម្តងទៀតថា នឹងបញ្ចប់ការបង្ហូរឈាមនៅអ៊ុយក្រែន ក្នុងរយៈពេលខ្លី ប្រសិនបើលោកបានជាប់ឆ្នោត។
ទោះយ៉ាងណាលោកមិនបានផ្តល់ព័ត៌មាន ជាក់លាក់ណាមួយឡើយថា គូប្រជែងប្រជាធិបតេយ្យរបស់គាត់គឺ Kamala Harris បានផ្តល់យោបល់ថា Trump នឹងបង្ខំទីក្រុងគៀវ ឱ្យចុះចាញ់ឬយ៉ាងណានោះ។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏បានសម្តែងការសង្ស័យផងដែរ ទាក់ទងនឹងសមត្ថភាពរបស់បេក្ខជន មកពីគណបក្សសាធារណរដ្ឋ ក្នុងការបញ្ឈប់ជម្លោះដ៏ធំនេះត្រឹមតែមួយយប់ ដោយកត់សម្គាល់ថា វាគ្មានដាវវេទមន្ត ដែលគាត់អាចធ្វើបាននោះទេ៕
ប្រែសម្រួល៖ស៊ុនលី
