ព័ត៌មានអន្តរជាតិ

សមាជិក OPEC+ ចំនួន ៨ បន្តកាត់បន្ថយទិន្នផលប្រេង ដោយស្ម័គ្រចិត្តរយៈពេលមួយខែ

afp

វីយែន៖ ប្រទេសចំនួន ៨នៃក្រុមផលិតប្រេង OPEC + បានប្រកាសដើម្បីបន្តកាត់បន្ថយទិន្នផលដោយស្ម័គ្រចិត្តរបស់ពួកគេរយៈពេលមួយខែ ដោយជំរុញឱ្យមានការកាត់បន្ថយរហូតដល់ចុងខែធ្នូ ដើម្បីឆ្លើយតបទៅនឹងតម្លៃប្រេង ដែលកំពុងធ្លាក់ចុះ។

OPEC+ ដែលជាអង្គការនៃប្រទេសនាំចេញប្រេង  និងសម្ព័ន្ធមិត្តរបស់ខ្លួន OPEC។  ប្រទេសចំនួន៨ ដែលចូលរួមក្នុងការកាត់បន្ថយទាំងនេះមាន អារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ អេមីរ៉ាតអារ៉ាប់រួម គុយវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងអូម៉ង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អង្គការ OPEC បានបញ្ជាក់ថា ប្រទេសទាំងនេះបានយល់ព្រមបន្តការកែសម្រួលផលិតកម្មស្ម័គ្រចិត្តនៅខែវិច្ឆិកា ឆ្នាំ២០២៣ ចំនួន ២,២លានបារ៉ែលក្នុងមួយថ្ងៃសម្រាប់រយៈពេលមួយខែ រហូតដល់ចុងខែធ្នូ ឆ្នាំ២០២៤។

បណ្តាប្រទេសនានាក៏បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការ “សម្រេចបាននូវការអនុលោមភាពពេញលេញ” ជាមួយនឹងគោលដៅផលិតកម្មរបស់ពួកគេ និងដើម្បីទូទាត់សងសម្រាប់ការផលិតលើសណាមួយនៅខែកញ្ញា ឆ្នាំ២០២៥។

ការ​សម្រេច​ចិត្ត​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ផ្លាស់​ប្តូរ​កាល​ពី​ខែ​កញ្ញា ​នៅ​ពេល​ដែល​ប្រទេស​ទាំង​ប្រាំបី​បាន​ពន្យារ​ការ​កាត់​បន្ថយ​ផលិតកម្ម ​ដោយ​ស្ម័គ្រ​ចិត្ត​ដែល​ដើម​ឡើយ​ត្រូវ​ផុត​កំណត់​នៅ​ចុង​ខែ​កញ្ញា​ ដោយ​រយៈពេល​ពីរ​ខែ​បន្ថែម​ទៀត៕

ប្រែសម្រួល ឈូក បូរ៉ា

To Top