បរទេស៖ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី៤៧ របស់អាមេរិក នឹងប្រព្រឹត្តទៅនៅថ្ងៃនេះ ដោយមានអ្នកបោះឆ្នោតប្រមាណ ១៧០ លាននាក់ជ្រើសរើសរវាងលោក Trump និងលោកស្រី Harris ។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីក្រុងចំនួនបីនៅ New Hampshire, Dixville Notch, Hart’s Location និង Millsfield គឺជាទីក្រុងដំបូងគេដែលបាន បើកសម្រាប់ការបោះឆ្នោត នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី ៥ ខែវិច្ឆិកា (ម៉ោង 12:00 ម៉ោងនៅទីក្រុងហាណូយ)។ រដ្ឋភាគច្រើនបានចាប់ផ្តើម បើកកន្លែងបោះឆ្នោតនៅម៉ោង ៦ ព្រឹក។
នៅតំបន់ខ្លះនៃរដ្ឋ Vermont អ្នកបោះឆ្នោតអាចបោះឆ្នោតបានមុនម៉ោង ៥ ព្រឹក។ នៅរដ្ឋ Iowa អ្នកស្រុកនៃខេត្តមួយចំនួនត្រូវរង់ចាំ រហូតដល់ថ្ងៃត្រង់ដើម្បីបោះឆ្នោត អាស្រ័យលើការសម្រេចចិត្ត របស់មន្ត្រីបោះឆ្នោតក្នុងតំបន់។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅថ្ងៃអង្គារបន្ទាប់ពីថ្ងៃចន្ទដំបូងក្នុងខែវិច្ឆិកា គឺជាប្រពៃណីដែលមានអាយុកាលជិត ១៨០ ឆ្នាំហើយបន្តរហូតមកដល់សព្វថ្ងៃនេះ។ មានអ្នកបោះឆ្នោតដែលមាន សិទ្ធិបោះឆ្នោតប្រហែល ២៤៤ លាននាក់ នៅក្នុងសហរដ្ឋអាមេរិកក្នុងឆ្នាំនេះ ដែលក្នុងនោះជាង ៧៤ លាននាក់បានទៅបោះឆ្នោតមុនកាលកំណត់។
ការស្ទង់មតិទូទាំងប្រទេស និងនៅក្នុងរដ្ឋសមរភូមិ បង្ហាញពីការប្រណាំងរវាងលោក Donald Trump មកពីគណបក្សសាធារណរដ្ឋ ដែលមានអាយុ ៧៨ ឆ្នាំ និងបេក្ខជនគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris អាយុ ៦០ ឆ្នាំមានភាពតឹងតែងខ្លាំង ដែលវាអាចនាំឱ្យមានការ រាប់ឡើងវិញនៅកន្លែងខ្លះ ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
