បរទេស៖ ប្រជាជនអាមេរិក រាប់លាននាក់កំពុងបោះឆ្នោត នៅថ្ងៃអង្គារនេះ ដើម្បីជ្រើសរើសប្រធានាធិបតីអាមេរិកថ្មី ដោយសម្រេចថាតើត្រូវលើកអនុប្រធានាធិបតី Kamala Harris ឱ្យក្លាយជាមេដឹកនាំស្ត្រីដំបូង របស់ប្រទេស ឬប្រគល់អតីតប្រធានាធិបតី Donald Trump ទៅសេតវិមាន ដែលគាត់បានចាញ់ ក្នុងការបោះឆ្នោតឆ្នាំ ២០២០។
បើតាមសារព័ត៌មាន VOA ចេញផ្សាយថា គិតត្រឹមម៉ោង១០ និង៤០នាទីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកស្រី កាមេឡា ហារីស កំពុងកើនសំឡេង អង្គបោះឆ្នោតដល់ ១១២ តាមពីក្រោយលោក ដូណាល់ ត្រាំ ដែលកំពុងមាន អង្គបោះឆ្នោត១៩៨ ។
យ៉ាងណាក៏ដោយ បើតាមការស្ទង់មតិបង្ហាញថា លោកស្រី ហារីស បេក្ខជនគណបក្ស ប្រជាធិបតេយ្យ និង លោក ត្រាំ ដែលជាគូប្រជែងខាងគណបក្ស សាធារណរដ្ឋ ត្រូវបានជាប់គាំង នៅក្នុងការ ប្រកួតប្រជែងដ៏ជិតបំផុត មួយក្នុងរយៈ ពេលជាច្រើន ទសវត្សរ៍ ដោយអ្នកឈ្នះនឹងចាប់ផ្តើមអាណត្តិ ប្រធានាធិបតីរយៈពេល ៤ ឆ្នាំក្នុងខែមករា។
អ្នកវិភាគនយោបាយនិយាយថា លទ្ធផលជាតិទំនងជាត្រូវបានកំណត់ ដោយការបោះឆ្នោតនៅក្នុងរដ្ឋសមរភូមិ នយោបាយចំនួនប្រាំពីរ ដែលលាតសន្ធឹង លើផ្ទៃប្រទេស ដែលជាកន្លែង ដែលការស្ទង់មតិបង្ហាញថា បេក្ខជនទាំងពីរស្ថិតក្នុងរង្វង់២ ភាគរយនៃគ្នាទៅវិញទៅមក ។
អាស្រ័យលើចំនួនសន្លឹកឆ្នោតជិតដល់កម្រិតណា ហើយការរាប់សន្លឹកឆ្នោត លឿនប៉ុណ្ណានៅក្នុងរដ្ឋសំខាន់ៗ អ្នកឈ្នះទំនងជាអាចលេចឡើងនៅចុងថ្ងៃអង្គារ ឬដើមថ្ងៃពុធ ប៉ុន្តែប្រហែលជាមិនមានរយៈពេលជាច្រើនថ្ងៃ ដូចដែលបានកើតឡើងកាលពី ៤ ឆ្នាំមុន។
ទាំងលោកស្រី ហារីស និងលោក ត្រាំ បានប្រមូលផ្តុំក្រុមមេធាវីបោះឆ្នោត ដែលមានបទពិសោធន៍យ៉ាងច្រើន ដើម្បីប្រកួតប្រជែងភាពមិនប្រក្រតីដែលពួកគេជឿថា អាចប៉ះពាល់ដល់លទ្ធផល ចំពោះគុណវិបត្តិ របស់បេក្ខជនរបស់ពួកគេ ៕
ប្រែសម្រួលៈ ណៃ តុលា