វ៉ាស៊ីនតោន៖ ប្រព័ន្ធផ្សព្វផ្សាយជាច្រើន របស់សហរដ្ឋអាមេរិក បានហៅរដ្ឋ North Carolina សម្រាប់បេក្ខជន ប្រធានាធិបតី មកពីគណបក្ស សាធារណរដ្ឋលោក ដូណាល់ ត្រាំ នៅថ្ងៃបោះឆ្នោតកាលពីថ្ងៃអង្គារ ប៉ុន្មានម៉ោងបន្ទាប់ពី ការបោះឆ្នោត ត្រូវបានបិទនៅក្នុងរដ្ឋ ដ៏សំខាន់ សម្រាប់ការបោះឆ្នោត។
ប្រជាជនអាមេរិក នៅក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី ដែលមានភាពតានតឹងបំផុត ក្នុងប្រវត្តិសាស្ត្រ សហរដ្ឋអាមេរិក ដោយការបោះឆ្នោតបង្ហាញបេក្ខជន មកពីគណបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស និងគូប្រជែងគណបក្ស សាធារណរដ្ឋគឺលោក ដូណាល់ ត្រាំ ត្រូវប្រជែងគ្នានៅក្នុងរដ្ឋចំនួន៧ ដែលទំនងជានឹងកំណត់ លទ្ធផលឈ្នះចាញ់ នៅក្នុងការបោះឆ្នោត។
ថាតើជ័យជម្នះបានទៅលើ អនុប្រធានាធិបតីលោកស្រី ហារីស ដែលនឹងក្លាយជាប្រធានាធិបតីស្ត្រីដំបូងរបស់ប្រទេស ឬអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលនឹងក្លាយជាមនុស្សដំបូង គេក្នុងរយៈពេល ១៣២ឆ្នាំដែលត្រូវស្បថ ចូលកាន់តំណែង សម្រាប់អាណត្តិទីពីរមិនជាប់គ្នា បន្ទាប់ពីការបោះឆ្នោត ត្រូវបានបិទបញ្ចប់។
បញ្ហាការបោះឆ្នោតជាប្រវត្តិសាស្ត្រ របស់សហរដ្ឋអាមេរិកនេះ គឺដោយសារ តែគូប្រជែងទាំងពីរ បានផ្តល់ទស្សនៈផ្ទុយគ្នា យ៉ាងខ្លាំងជាមួយពិភពលោក ដោយប្រជាជននៅអាស៊ី អឺរ៉ុប និងកន្លែងផ្សេងទៀតកំពុងតាមមើលយ៉ាងជិតស្និទ្ធ និងរៀបចំសម្រាប់អ្វីដែលអាចនឹងកើតឡើង បន្ទាប់នៅក្នុងគោល នយោបាយការបរទេស និងសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិក។
ដើម្បីឈ្នះតំណែងប្រធានាធិបតីអាមេរិក បេក្ខជនត្រូវតែទទួលបានសំឡេង ឆ្នោតយ៉ាងតិច ២៧០ នៃការបោះឆ្នោតសរុប ចំនួន ៥៣៨ ដែលត្រូវបានបែងចែកទៅឱ្យរដ្ឋចំនួន ៥០ និងស្រុក Columbia ដែលភាគច្រើនផ្អែកលើទំហំប្រជាជន។
ការបោះឆ្នោតចំនួន ១៩ របស់រដ្ឋ Pennsylvania ដែលភាគច្រើនបំផុតក្នុងចំណោមរដ្ឋសមរភូមិទាំង៧ រួមទាំងរដ្ឋ Arizona, Georgia, Michigan, Nevada, North Carolina និង Wisconsin ធ្វើឱ្យវាក្លាយជាការប្រកួតប្រជែងដ៏សំខាន់ សម្រាប់យុទ្ធនាការប្រឆាំងរបស់បេក្ខជនប្រធានាធិបតី។
ការប្រជែងដ៏ធំបំផុតបន្ទាប់ក្នុង ចំណោមរដ្ឋ ដែលមានតំលៃគឺរដ្ឋ Georgia និង North Carolina ដែលមានការបោះ ឆ្នោតចំនួន ១៦ រៀងៗខ្លួន និងរដ្ឋ Michigan ទទួលបាន ១៥។ យោងតាមការវិភាគប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក លោកស្រី ហារីស ត្រូវការការបោះឆ្នោតសរុបចំនួន ៤៤ ពីរដ្ឋដែលបោះឡើង ដើម្បីឈានទៅដល់ កម្រិត ២៧០ ដែលត្រូវការ ខណៈពេលដែល ត្រាំ ត្រូវការ ៥១៕