ព័ត៌មានអន្តរជាតិ

គណបក្ស​សាធារណរដ្ឋ ត្រូវ​បាន​គេ​ព្យាករ​ណ៍ថា​ នឹង​ឈ្នះ​សំឡេង​ភាគច្រើន ​នៅ​ព្រឹទ្ធសភា​អាមេរិក

Xinhua

វ៉ាស៊ីនតោន ៖ គណបក្ស​សាធារណរដ្ឋ ដែលមានលោក ដូណាល់ ត្រាំ ជាបេក្ខជនប្រធានាធិបតី ត្រូវ​បាន​គេ​ព្យាករ​ណ៍ថា​នឹង​ឈ្នះ​សំឡេង​ភាគច្រើន​ នៅ​ព្រឹទ្ធសភា​អាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រព័ន្ធផ្សព្វផ្សាយជាច្រើន របស់សហរដ្ឋអាមេរិកបានហៅរដ្ឋ North Carolina សម្រាប់បេក្ខជនប្រធានាធិបតី មកពីគណបក្ស សាធារណរដ្ឋលោក ដូណាល់ ត្រាំ នៅថ្ងៃបោះឆ្នោតកាលពីថ្ងៃអង្គារ ប៉ុន្មានម៉ោងបន្ទាប់ពីការបោះឆ្នោត ត្រូវបានបិទនៅក្នុងរដ្ឋដ៏សំខាន់ សម្រាប់ការបោះឆ្នោត។

ប្រជាជនអាមេរិក នៅក្នុងការ បោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលមានភាពតានតឹងបំផុត ក្នុងប្រវត្តិសាស្ត្រ សហរដ្ឋអាមេរិក ដោយការបោះឆ្នោតបង្ហាញបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យលោកស្រី កាម៉ាឡា ហារីស និងគូប្រជែងគណបក្ស សាធារណរដ្ឋគឺលោក ដូណាល់ ត្រាំ ត្រូវប្រជែងគ្នានៅក្នុងរដ្ឋចំនួន៧ ដែលទំនងជានឹងកំណត់ លទ្ធផលឈ្នះចាញ់នៅក្នុងការបោះឆ្នោត។

ថាតើជ័យជម្នះបានទៅលើអនុប្រធានាធិបតីលោកស្រី ហារីស ដែលនឹងក្លាយជាប្រធានាធិបតីស្ត្រីដំបូងរបស់ប្រទេស ឬអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលនឹងក្លាយជា មនុស្សដំបូងគេក្នុងរយៈពេល ១៣២ឆ្នាំដែលត្រូវស្បថ ចូលកាន់តំណែង សម្រាប់អាណត្តិទីពីរមិនជាប់គ្នា បន្ទាប់ពីការបោះឆ្នោតត្រូវបានបិទបញ្ចប់។

បញ្ហាការបោះឆ្នោតជាប្រវត្តិសាស្ត្រ របស់សហរដ្ឋអាមេរិកនេះ គឺដោយសារ តែគូប្រជែងទាំងពីរ បានផ្តល់ទស្សនៈផ្ទុយគ្នាយ៉ាង ខ្លាំងជាមួយពិភពលោក ដោយប្រជាជននៅអាស៊ី អឺរ៉ុប និងកន្លែងផ្សេងទៀតកំពុងតាមមើលយ៉ាងជិតស្និទ្ធ និងរៀបចំសម្រាប់អ្វីដែលអាច នឹងកើតឡើងបន្ទាប់ នៅក្នុងគោលនយោបាយការបរទេស និងសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិក។

ដើម្បីឈ្នះតំណែងប្រធានាធិបតី អាមេរិក បេក្ខជនត្រូវតែទទួលបានសំឡេងឆ្នោតយ៉ាងតិច ២៧០ នៃការបោះឆ្នោតសរុបចំ នួន ៥៣៨ ដែលត្រូវបានបែងចែកទៅឱ្យរដ្ឋចំនួន ៥០ និងស្រុក Columbia ដែលភាគច្រើនផ្អែកលើទំហំប្រជាជន។

ការបោះឆ្នោតចំនួន ១៩ របស់រដ្ឋ Pennsylvania ដែលភាគច្រើនបំផុតក្នុងចំណោមរដ្ឋសមរភូមិទាំង៧ រួមទាំងរដ្ឋ Arizona, Georgia, Michigan, Nevada, North Carolina និង Wisconsin ធ្វើឱ្យវាក្លាយជាការប្រកួតប្រជែងដ៏សំខាន់ សម្រាប់យុទ្ធនាការប្រឆាំងរបស់បេក្ខជនប្រធានាធិបតី។

ការប្រជែងដ៏ធំបំផុតបន្ទាប់ ក្នុងចំណោមរដ្ឋ ដែលមានតំលៃគឺរដ្ឋ Georgia និង North Carolina ដែលមានការបោះឆ្នោត ចំនួន ១៦ រៀងៗខ្លួន និងរដ្ឋ Michigan ទទួលបាន ១៥ ។ យោងតាមការវិភាគ ប្រព័ន្ធផ្សព្វផ្សាយ របស់សហរដ្ឋអាមេរិក លោកស្រី ហារីស ត្រូវការការបោះឆ្នោតសរុបចំនួន ៤៤ ពីរដ្ឋដែលបោះឡើង ដើម្បីឈានទៅដល់  កម្រិត ២៧០ ដែលត្រូវការ ខណៈពេលដែល ត្រាំ ត្រូវការ ៥១៕
ប្រែសម្រួល ឈូក បូរ៉ា

To Top