ព័ត៌មានអន្តរជាតិ

លោក Li Qiang នាយករដ្ឋមន្រ្តីចិន អញ្ជើញចូលរួមពិធីបើកពិព័រណ៍នាំចូល ចិនអន្តរជាតិលើកទី ៧ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ

នៅថ្ងៃទី ៥ ខែវិច្ឆិកា លោក Li Qiang នាយករដ្ឋមន្រ្តីចិនបានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកពិព័រណ៍ នាំចូលចិនអន្តរជាតិលើកទី ៧ និងវេទិកាសេដ្ឋកិច្ចអន្តរជាតិ Hongqiao នៅទីក្រុងសៀងហៃ ។

លោក Li Qiang បានលើកឡើងថា ពិភពលោកបច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មដែលពុំធ្លាប់មានក្នុងរយៈពេល ១ រយឆ្នាំមានសភាពកាន់តែខ្លាំងឡើងៗ ចរន្តផ្ទុយពីការធ្វើសកលភាវូបនីយកម្ម បានងើបឡើងវិញ ហើយឯកតោភាគីនិយមនិងគាំពារនិយម បានកើនឡើងយ៉ាងច្បាស់លាស់ ។ ខណៈពេលស្ថិតក្នុងបរិបទបែបនេះ យើងកាន់តែត្រូវប្រកាន់ខ្ជាប់ការបើកទូលាយ ពង្រីកការបើកទូលាយនិងលើកកម្ពស់ ការបើកទូលាយដើម្បីជំរុញសន្តិភាពនិងស្ថិរភាព ការអភិវឌ្ឍនិងវិបុលភាពជាយូរអង្វែង ។

លោក Li Qiang បានលើកឡើងសំណើរបីចំណុច ពោលគឺ ទីមួយ យើងគួរតែប្រមូលផ្តុំនូវគំនិត ឯកភាពរួមផ្នែកបើកទូលាយឱ្យបានកាន់តែច្រើន ក្នុងខណៈពេលប្រកាន់ខ្ជាប់ ការគោរពតាមពាក្យសន្យារបស់ខ្លួន ។ ទីពីរ យើងគួរតែត្រួសត្រាយលំហបើកទូលាយ ឱ្យបានកាន់តែធំទូលាយក្នុងខណៈពេលប្រកាន់ខ្ជាប់ ការផ្តល់ផលប្រយោជន៍ដល់ គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។ ទី៣ យើងគួរតែរ៉ាប់រងបេសកកម្មបើកទូលាយ ក្នុងខណៈពេលប្រកាន់ខ្ជាប់ជោគវាសនារួម ។

មេដឹកនាំបរទេសនិងអ្នកទទួលខុសត្រូវ នៃអង្គការអន្តរជាតិបានថ្លែងក្នុងសុន្ទរកថា ដោយគូសបញ្ជាក់ថា បណ្តាភាគីនានាមានសុទិដ្ឋិនិយម ចំពោះសេដ្ឋកិច្ចនិងអនាគតអភិវឌ្ឍន៍ របស់ប្រទេសចិន ហើយរីករាយជំរុញការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ពង្រីកកិច្ចសហប្រតិបត្តិការក្នុង គ្រប់វិស័យដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម ការតភ្ជាប់គ្នានិងការអភិវឌ្ឍបៃតងជាដើម ដើម្បីគាំពារពាណិជ្ជកម្មសេរី និងជំរុញសមភាពនិងវឌ្ឍនភាព ក៏ដូចជាការអភិវឌ្ឍជានិរន្តរភាពនៃពិភពលោក ៕

To Top