ព័ត៌មានអន្តរជាតិ

មេដឹកនាំយោធា មីយ៉ាន៉ម៉ា បំពេញទស្សនកិច្ច ជាលើកដំបូង ទៅកាន់ប្រទេសចិន

EPA

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing កំពុងបំពេញទស្សនកិច្ច លើកដំបូងទៅកាន់ប្រទេសចិន ។

ដំណើរទស្សនកិច្ចលើកនេះ ត្រូវបានគេមើលឃើញថា គឺជាលើកដំបូងហើយចាប់ តាំងពីលោកបានបណ្តេញ រដ្ឋាភិបាលជាប់ឆ្នោត ដឹកនាំដោយលោកស្រី Aung San Suu Kyi ចេញពីតំណែង ដោយប្រើប្រាស់ កម្លាំងយោធា កាលពីខែកុម្ភៈ ឆ្នាំ២០២១។

មកទល់បច្ចុប្បន្នការខាត បង់យ៉ាងច្រើន ដែលរបបរបស់គាត់បានរងទុក្ខ នៅក្នុងសង្គ្រាមស៊ីវិលក្រោមកណ្តាប់ដៃ របស់ពួកបះបោរប្រដាប់អាវុធ ដែលសុទ្ធតែជាពលរដ្ឋក្រីក្រ បានចោទជាសំណួរ អំពីរយៈពេលដែលគាត់ នឹងបន្តកាន់តំណែងនៅក្នុងប្រទេស ។
ដូច្នេះគេមើលឃើញថា ការអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសចិន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់ និងជាអ្នកជិតខាង និងដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់មីយ៉ាន់ម៉ា គឺវាពិតជាមានសារៈសំខាន់ ណាសទោះបីជាមិនត្រូវបាន ប្រកាសថា ជាដំណើរ ទស្សនកិច្ចផ្លូវរដ្ឋក៏ដោយ ។

គួរឲ្យដឹងដែរថាវា​ជាដំណើរ​ ផ្លូវ​ដ៏វែងឆ្ងាយ ​ពី​ការ​គាំទ្រ ​របស់​ចិន​ចំពោះ​ការដោះស្រាយ ​មហន្តរាយ​របស់គាត់​ចំពោះ​ភាពចលាចល​ក្រោយ​រដ្ឋ ប្រហារ​ក្នុង​ ប្រទេស​មីយ៉ាន់ម៉ា ប៉ុន្តែ​វាក៏​បានបង្ហាញដែរ​ថា​ទីក្រុង​ប៉េកាំង​មើលឃើញ​ថាគាត់​ជា​ផ្នែក​សំខាន់​នៃ​ដំណោះស្រាយ​ ចំពោះ​ជម្លោះ​នៅទីនោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top