ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីសិង្ហបុរី អបអរសាទរ ដល់ជ័យជម្នះរបស់លោក ត្រាំ នឹងត្រៀមខ្លួនធ្វើការ ជាមួយរដ្ឋបាលថ្មី សហរដ្ឋអាមេរិក

AFP

សិង្ហបុរី៖ កាលពីថ្ងៃពុធ លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី បានអបអរសាទរចំពោះលោក ដូណាល់ ត្រាំ ដែលបានឈ្នះ ការបោះឆ្នោតប្រធានាធិបតី សហរដ្ឋអាមេរិក ។
នៅក្នុងសារលិខិតផ្ញើ ទៅកាន់ប្រធានាធិបតី ជាប់ឆ្នោត លោក Wong បានសរសេរថា “ខ្ញុំសូមអបអរសាទរ យ៉ាងកក់ក្តៅបំផុត ចំពោះការបោះឆ្នោត របស់អ្នកជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក ។
“ពលរដ្ឋអាមេរិកាំង បានផ្តល់ឱ្យអ្នកនូវអាណត្តិ ដ៏ច្រើនលើសលប់ និងដាក់ការជឿទុកចិត្ត លើអ្នកក្នុងការដឹកនាំ សហរដ្ឋអាមេរិកជាថ្មីម្តងទៀត ។ ខ្ញុំមានទំនុកចិត្តថា ស្ថិតក្រោមការគ្រប់គ្រងរបស់អ្នក សហរដ្ឋអាមេរិកនឹងបន្តរីកចម្រើន និងអនុវត្តតួនាទីដឹកនាំសកលរបស់ខ្លួន” ។

លោក Wong ក៏បានសរសេរទៅកាន់មិត្តរួម ដំណែងរបស់លោក ត្រាំ គឺលោក JD Vance ដើម្បីអបអរសាទរចំពោះការបោះឆ្នោត របស់លោកជាអនុប្រធានាធិបតីសហរដ្ឋអាមេរិក ។

កាលពីព្រឹកថ្ងៃពុធ លោក Wong បានសាទរចំពោះទំនាក់ទំនងរវាងប្រទេសទាំង២ ហើយបានបង្ហាញពីទំនុកចិត្តថា សហរដ្ឋអាមេរិកនឹងបន្ត “រីកចម្រើន និងដឹកនាំជាសកល” ។

លោក Wong បានសរសេរនៅលើបណ្តាញ សង្គម Facebook ថា “សិង្ហបុរី ត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការយ៉ាងជិត ស្និទ្ធជាមួយអ្នក និងរដ្ឋបាលរបស់អ្នក ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីរបស់យើង និងពង្រឹងភាពជាដៃគូរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក” ។

លោក Wong ក៏បានអញ្ជើញលោក ត្រាំ ឱ្យមកកាន់ប្រទេសសិង្ហបុរីវិញ ដែលលោកធ្លាប់បានមកទស្សនកិច្ច លើកចុងក្រោយក្នុងឆ្នាំ២០១៨ ។ នៅក្នុងឆ្នាំនោះ សិង្ហបុរី បានរៀបចំកិច្ចប្រជុំកំពូល រវាងលោក ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ៕

To Top