ព័ត៌មានអន្តរជាតិ

លោក Li Qiang នាយករដ្ឋមន្ត្រីចិន ចូលរួមកិច្ចប្រជុំកំពូល ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច នៃមហាអនុតំបន់ ទន្លេមេគង្គលើកទី៨

ថ្ងៃទី៧ខែវិច្ឆិកា លោកLi Qiang នាយករដ្ឋមន្ត្រីចិន បានចូលរួមកិច្ចប្រជុំកំពូល ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច នៃមហាអនុតំបន់ទន្លេមេគង្គ លើកទី៨ នៅទីក្រុង Kunming និងមានការចូលរួមពីប្រមុខរដ្ឋាភិបាល នៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាម និងប្រធានធនាគារអភិវឌ្ឍន៍អាស៊ី។

លោកLi Qiangបានលើកឡើងថា ពិភពលោកបច្ចុប្បន្ន បានឈានចូលសម័យកាលថ្មី នៃបម្រែបម្រួលនិងភាពរង្គោះរង្គើ ប្រទេសចិននិងបណ្តា ប្រទេសទន្លេមេគង្គគឺ ជាសហគមន៍រួមវាសនា ដ៏ស្អិតល្មួត ដូចគ្រួសារតែមួយ គួររួបរួមនិងសហការគ្នា យ៉ាងជិតស្និទ្ធ បំពេញបន្ថែមគ្នាខាងឧត្តមភាពផ្នែកសេដ្ឋកិច្ច ធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀត នូវកិច្ចសហប្រតិបត្តិការ ជាក់ស្តែងលើគ្រប់វិស័យ និង រួមចំណែកជាវិជ្ជមាន ដល់សន្តិភាព សន្តិសុខ ការអភិវឌ្ឍនិងវិបុលភាព ក្នុងតំបន់និង ពិភពលោក ។

លោកLi Qiangបានលើកឡើង សំណើ៤ ចំណុចស្តីពីការធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ ៖ ទីមួយ ប្រកាន់ខ្ជាប់ នូវការបើកចំហ និង កិច្ចសហប្រតិបត្តិការ និងរួមគ្នាជំរុញការ បើកចំហទៅវិញទៅមក ប្រកបដោយកម្រិត កាន់តែខ្ពស់ និងទ្រង់ទ្រាយកាន់តែធំ ។ ទីពីរ រំលេចពីតួនាទីណែនាំការច្នៃប្រឌិតថ្មី គាំទ្រនិងធានា ឱ្យកិច្ចសហប្រតិបត្តិការ ផ្នែកច្នៃប្រឌិតថ្មីមានភាព កាន់តែស៊ីជម្រៅ និងរឹងមាំជាបន្តបន្ទាប់ ។ ទី៣ ធ្វើឱ្យកាន់តែស៊ីជម្រៅ នូវការកសាងការរួម បញ្ចូលគ្នា និងការតភ្ជាប់គ្នា និងពន្លឿន ដំណើរការសមាហរណកម្ម សេដ្ឋកិច្ចក្នុងតំបន់។ទីបួន ធ្វើឱ្យកាន់តែជិតស្និត នូវការប្រាស្រ័យទាក់ទង និងសហការគ្នា និង បង្កបរិយាកាសសហប្រតិបត្តិការ ដ៏ល្អប្រសើរដែលប្រកប ដោយបរិយាបន្ននិង ជំរុញគ្នាទៅវិញទៅមក ។

គួរបញ្ជាក់ថា កិច្ចប្រជុំបានអនុម័ត ឯកសារសមិទ្ធផលដូចជា 《សេចក្តីប្រកាស នៃកិច្ចប្រជុំកំពូល ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច នៃមហាអនុតំបន់មេគង្គលើកទី៨》 និង 《យុទ្ធសាស្ត្រអភិវឌ្ឍន៍ ប្រកបដោយភាពច្នៃប្រឌិតថ្មីឆ្នាំ២០៣០ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នៃមហាអនុតំបន់ទន្លេមេគង្គ》ជាដើម៕

To Top