ព័ត៌មានអន្តរជាតិ

សប្តាហ៍សហប្រតិបត្តិការ រវាងប្រព័ន្ធសារព័ត៌មាន ដៃគូអាស៊ានឆ្នាំ២០២៤ បានបើកធ្វើនៅភូមិភាគស្វយ័ត Guangxi

ថ្ងៃទី៨ខែវិចិ្ឆកា សប្តាហ៍សហប្រតិបត្តិការ រវាងប្រព័ន្ធសារព័ត៌មានដៃ គូអាស៊ានឆ្នាំ២០២៤ ដែលសហការរៀបចំ ដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងសាលារដ្ឋបាលប្រជាជន នៃភូមិភាគស្វយ័តជនជាតិជួង Guangxi បានបើកធ្វើនៅក្រុង Guilin ភូមិភាគស្វយ័ត Guangxi ។ លោក Fan Yun និពន្ធនាយករង នៃអគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន និងលោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ នៃក្រសួងព័ត៌មានកម្ពុជា ជាដើមបានអញ្ជើញ ចូលរួមពិធីសម្ពោធបើក និងថ្លែងសុន្ទរកថា ។

លោក Fan Yun បានថ្លែងថា ឆ្នាំនេះជាឆ្នាំ នៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនចិន-អាស៊ាន ឆ្លងតាមការរៀបចំសប្តាហ៍ សហប្រតិបត្តិការ រវាងប្រព័ន្ធសារព័ត៌មានដៃគូអាស៊ាន អគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន និងមិត្តភក្តិមកពី គ្រប់មជ្ឈដ្ឋាន នៃអាស៊ានបានរឹតបន្តឹងចំណងសហប្រតិបត្តិការ និងរួមគ្នាស្វែងរកការអភិវឌ្ឍ ដោយច្នៃប្រឌិតថ្មី ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន រីករាយបង្កើនការតភ្ជាប់គ្នា ពិពណ៌នាពីរឿងរ៉ាវមិត្តភាពចិន-អាស៊ានឱ្យបានល្អ ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ បង្កើតវេទិកាសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសន្ទនារវាង ប្រព័ន្ធសារព័ត៌មានកាន់តែច្រើន ដើម្បីជំរុញការរៀនសូត្រ ពីអរិយធម៌ទៅវិញទៅមក ។

លោក កឹម គុណវឌ្ឍន៍ បានថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធសារព័ត៌មាននៃប្រទេសទាំងពីរ កម្ពុជានិងចិនមានការ ផ្លាស់ប្តូរយ៉ាងញឹកញាប់ ដែលទទួលបានសមិទ្ធផលដ៏លេចធ្លោ ។ ទំនាក់ទំនងរវាងអាស៊ាន និងចិនបានឈានចូល ដំណាក់កាលថ្មីដែលអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយ ។ ឆ្លងតាមសកម្មភាពលើកនេះ អាចជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រព័ន្ធសារព័ត៌មាន អាស៊ាននិងចិនឱ្យឡើងដល់កម្រិតកាន់តែខ្ពស់ ដើម្បីដើរតួនាទីកាន់តែធំ សម្រាប់ការអភិវឌ្ឍ រវាងអាស៊ាននិងចិន ៕

To Top