ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារនៅខេត្ត Hubei ដែលស្ថិតនៅភាគ កណ្តាល របស់ប្រទេសចិន ។ លោកបានចូលទៅ ក្នុងសារមន្ទីរ ស្រែចម្ការទីជនបទ និងវិទ្យាស្ថានសិក្សា ស្រាវជ្រាវនវានុវត្តន៍ និងអភិវឌ្ឍន៍ ឧស្សាហកម្ម ដើម្បីឈ្វេងយល់លម្អិត អំពីស្ថានភាពនិងរៀបចំឱ្យខេត្ត Hubei ពន្លឿនការ បង្កើត ចំណុចស្នូល យុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ការរីកចម្រើន នៃភាគកណ្តាលនិងចារនូវ ទំព័រទំនើបកម្ម តាមបែបផែនចិន នៃខេត្ត Hubei ។ តើលោក Xi Jinping បានទៅទស្សនាកន្លែងណាខ្លះ ក្នុងអំឡុពេលចុះពិនិត្យ ការងារនៅខេត្ត Hubei?
តើបង្កប់អត្ថន័យជ្រាលជ្រៅ យ៉ាងណាខ្លះ?
ពង្រឹងការសិក្សាស្រាវជ្រាវ ផ្នែកបុរាណវិទ្យា និងលើកកម្ពស់ការងារ អភិរក្សវត្ថុបុរាណ
នារសៀលថ្ងៃទី ៤ ខែវិច្ឆិកា ទីតាំងដំបូង នៃការចុះត្រួតពិនិត្យការងារ Hubei របស់លោក Xi Jinping គឺសារមន្ទីរស្រុក Yunmeng ទីក្រុង Xiaogan ដើម្បីយល់ដឹងអំពីស្ថានភាព ក្នុងតំបន់ នៃការពង្រឹងការអភិរក្ស ការសិក្សាស្រាវជ្រាវនិងការ ប្រើប្រាស់វត្ថុបុរាណ ។
លោក Xi Jinping បានស្តាប់យ៉ាងលម្អិត ចំពោះខ្លឹមសារសង្ខេប នៃឯកសារបុរាណ តម្លៃប្រវត្តិសាស្រ្តនិងវប្បធម៌ និងស្ថានភាពសិក្សាស្រាវជ្រាវ និង អភិរក្សនៅសារមន្ទីរស្រុក Yunmeng ហើយបានលើកឡើងថា គួរតែបន្តពង្រឹងការសិក្សា ស្រាវជ្រាវបុរាណវិទ្យា លើកកម្ពស់ការ អភិរក្សវត្ថុបុរាណវប្បធម៌ ដើម្បីផ្តល់នូវការគាំទ្រដ៏រឹងមាំ សម្រាប់ការផ្សព្វផ្សាយ វប្បធម៌ប្រពៃណី ដ៏ផូរនផង់របស់ប្រទេសចិននិងបង្កើនទំនុកចិត្តផ្នែកវប្បធម៌ ធ្វើឱ្យសម្បត្តិអរិយធម៌ចិនគង់វង្សជានិរន្ត៍ និងផ្តល់អត្ថប្រយោជន៍ ដល់មនុស្សជំនាន់ក្រោយ ព្រមទាំងជំរុញប្រជាជន ឱ្យបន្តលើកកម្ពស់មោទនភាពជាតិ និងទំនុកចិត្តលើខ្លួនឯង ។
ការអភិវឌ្ឍកសិកម្មទំនើប ត្រូវពឹងផ្អែកលើវឌ្ឍនភាព វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា លោក Xi Jinping បានទៅភូមិ Siyi ស្រុក Jiayu ក្រុង Xianning ដើម្បីចុះត្រួតពិនិត្យស្ថានភាព ការងារលើកកម្ពស់ការស្តារ និងអភិវឌ្ឍទីជនបទឡើងវិញ ដោយគ្រប់ជ្រុងជ្រោយ ។
លោក Xi Jinping បានចូលទៅក្នុងភូមិ Siyi ដើរចូលស្រែចម្ការ ពិនិត្យមើលការរីកលូតលាស់នៃបន្លែ និងសាកសួរលម្អិត អំពីពូជបន្លែ បច្ចេកទេសដាំដុះ ការលក់ជាដើម ។ លោកបានគូសបញ្ជាក់ថា ទីជនបទមានទំហំធំ ហើយកសិកម្មមាន សក្ដានុពលខ្លាំង ។ ការអភិវឌ្ឍកសិកម្ម ទំនើបត្រូវពឹងផ្អែកលើវឌ្ឍនភាព វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ធ្វើឱ្យវិទ្យាសាស្ត្រនិង បច្ចេកវិទ្យា អាចផ្តល់ស្លាបហោះហើរ ដល់ទំនើបកម្មកសិកម្ម ។
ខិតខំធ្វើការលើការច្នៃប្រឌិត បច្ចេកវិទ្យានិង ការរួមបញ្ចូលឧស្សាហកម្ម
ទីតាំងចុងក្រោយ នៃការចុះត្រួត ពិនិត្យការងារនៅខេត្ត Hubei លើកនេះរបស់លោក Xi Jinping គឺវិទ្យាស្ថាន សិក្សាស្រាវជ្រាវ ការច្នៃប្រឌិតនិង អភិវឌ្ឍន៍ឧស្សាហកម្មនៅក្រុង Wuhan ទីរួមខេត្ត Hubei ។ នេះជាស្ថាប័នសិក្សា ស្រាវជ្រាវនិងអភិវឌ្ឍន៍ បែបថ្មីមួយ ដែលបានបង្កើតឡើងជាងបីឆ្នាំ ។ នៅទីនេះ លោក Xi Jinping បានមើលករណី ជោគជ័យ នៃវេទិកាខ្សែសង្វាក់ផ្គត់ផ្គង់ការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយបានស្វែងយល់អំពីវិធានការក្នុងស្រុក ដើម្បីលើកកម្ពស់ការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។
លោក Xi Jinping ជឿជាក់ថា គន្លឹះ នៃទំនើបកម្មតាមបែបផែនចិន គឺស្ថិតនៅត្រង់ទំនើបកម្មបច្ចេកវិទ្យា ។ ក្នុងអំឡុងពេល នៃការចុះត្រួតពិនិត្យការងារលើកនេះ លោក Xi Jinping បានលើកឡើងបន្ថែមទៀតថា ខេត្ត Hubei មានគុណសម្បត្តិ ដ៏លេចធ្លោ លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងធនធានមនុស្ស ហើយគួរតែត្រួសត្រាយយ៉ាង សកម្មនូវបច្ចេកវិទ្យា និងការច្នៃប្រឌិតឧស្សាហកម្ម ។ ដោយផ្តោត លើឧស្សាហកម្មសំខាន់ៗ យើងនឹងពង្រឹង ការរួមបញ្ចូល នៃខ្សែសង្វាក់ នវានុវត្តន៍ ខ្សែសង្វាក់ឧស្សាហកម្ម ខ្សែសង្វាក់មូលធន និង ខ្សែសង្វាក់ទេពកោសល្យ ពង្រឹងការស្រាវជ្រាវ លើបច្ចេកវិទ្យា សំខាន់ៗ ជំរុញការច្នៃប្រឌិតរួមគ្នា នៃសហគ្រាសធុនធំ និងមធ្យម និងកែលម្អកម្រិត នៃការផ្លាស់ប្តូរនៃសមិទ្ធផល វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ។
ទាក់ទងនឹងការអភិវឌ្ឍនា ពេលអនាគតរបស់ខេត្ត Hubei លោក Xi Jinping បានលើកឡើងថា ខេត្ត Hubei គួរតែត្រួសត្រាយផ្លូវក្នុងការជំរុញការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការច្នៃប្រឌិតឧស្សាហកម្ម ធ្វើឱ្យកំណែទម្រង់ស៊ី ជម្រៅយ៉ាងទូលំទូលាយ និង ពង្រីកការបើកចំហកម្រិតខ្ពស់ ជំរុញការអភិវឌ្ឍរួមបញ្ចូល គ្នាទីក្រុង-ជនបទ និងការស្តារនិងអភិឌ្ឍជនបទឡើងវិញ ពង្រឹងការអភិរក្សធនធានវប្បធម៌ និងការជំរុញការច្នៃប្រឌិត និងការអភិវឌ្ឍវប្បធម៌ មានភាពស្វាហាប់និងក្លាហាន ក្នុងការរុករក ៕