ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសម្តែងការអបអរសាទរ ចំពោះលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតរបស់លោកជាប្រធានាធិបតីសហរដ្ឋអាមេរិកអាណត្ដិទី២ ដែលមិនជាប់គ្នា។
អនាគតទំនាក់ទំនងចិន-អាមេរិក គឺជាបញ្ហាដែលប្រជាជនទាំងពីរព្រួយបារម្ភយ៉ាងខ្លាំង ហើយបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។ ពិភពលោកសព្វថ្ងៃត្រូវការស្ថិរភាពទំនាក់ទំនងចិន-អាមេរិក ហើយថាតើប្រទេសចិន និងសហរដ្ឋអាមេរិកអាចស្វែងរកផ្លូវត្រូវក្នុងការចុះសម្រុងគ្នាបានដែរឬទេ វាមានផលប៉ះពាល់ដល់អនាគតរបស់មនុស្សជាតិ ហើយនោះ គឺជាសំណួរនៃសតវត្សន៍ ដែលត្រូវតែឆ្លើយ។
ដូចដែលលោក ស៊ី បានចង្អុលបង្ហាញ ប្រវត្តិសាស្ត្របានបង្រៀនថា ប្រទេសចិន និងសហរដ្ឋអាមេរិកទទួលបានពីកិច្ចសហប្រតិបត្តិការ និងចាញ់ពីការប្រឈមមុខដាក់គ្នា។ ស្ថិរភាព និងនិរន្តរភាពនៃទំនាក់ទំនងចិន-អាមេរិក បម្រើផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ និងបំពេញតាមសេចក្តីប្រាថ្នារបស់សហគមន៍អន្តរជាតិ។
ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក ទាំងសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងប្រទេស ដែលមានសេដ្ឋកិច្ចកំពូលទាំងពីរ គឺជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតមួយនៅក្នុងពិភពលោក។ លក្ខណៈនៃសម័យកាល ដូចជាពហុប៉ូលភាវូបនីយកម្មនៃពិភពលោក សកលភាវូបនីយកម្មសេដ្ឋកិច្ច និងការរីកលូតលាស់នៃភាពចម្រុះនៃវប្បធម៌ បានផ្តល់ឱ្យការអភិវឌ្ឍនៃទំនាក់ទំនងប្រទេសចិន-សហរដ្ឋអាមេរិក កាន់តែមានសារៈសំខាន់ និងឥទ្ធិពលកាន់តែទូលំទូលាយ។
ទំនាក់ទំនងដែលមិនត្រឹមតែខ្វល់ខ្វាយពីសុខុមាលភាពរបស់ប្រជាជនទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែភាពរុងរឿងជាសកលក្នុងវិស័យផ្សេងៗដូចជាសេដ្ឋកិច្ច នយោបាយ សង្គម និងវប្បធម៌ គឺជាកត្តាសំខាន់សម្រាប់សន្តិភាព និងការអភិវឌ្ឍពិភពលោក។
ពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរដ៏លឿនដែលមើលមិនឃើញក្នុងរយៈពេលមួយសតវត្ស ហើយស្ថានភាពអន្តរជាតិកំពុងជាប់ពាក់ព័ន្ធជាមួយនឹងការផ្លាស់ប្តូរនិងភាពវឹកវរ។ យើងរស់នៅក្នុងពិភពលោក ដែលពឹងផ្អែកគ្នាទៅវិញទៅមក ហើយក្រោកឡើងចុះជាមួយគ្នា។
ជាមួយនឹងផលប្រយោជន៍របស់ពួកគេជាប់ទាក់ទងគ្នាយ៉ាងស៊ីជម្រៅ ប្រទេសទាំងអស់ចាំបាច់ត្រូវបង្កើតការឯកភាពជាអតិបរមាសម្រាប់លទ្ធផលឈ្នះ-ឈ្នះ និងឈ្នះទាំងអស់។ នេះជាចំណុចចាប់ផ្តើមមូលដ្ឋានសម្រាប់ចិនដើម្បីមើលពិភពលោក និងទំនាក់ទំនងចិន-អាមេរិក។ ប្រទេសធំៗគួរមានឥរិយាបទសមស្របនឹងឋានៈរបស់ខ្លួន ហើយប្រព្រឹត្តដោយចិត្តទូលាយ និងស្មារតីទទួលខុសត្រូវ៕
ប្រែសម្រួល ឈូក បូរ៉ា