ព័ត៌មានអន្តរជាតិ

ប៉ូលិសក្រុងហាណូយបានបិទកន្លែងបង្ហោះភាពយន្តជាង ៥០,០០០ រឿងលួចចម្លងខុសច្បាប់

VN Express

វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អាជ្ញាធរក្រុងហាណូយកំពុងស៊ើបអង្កេតបុរស ២នាក់ ត្រូវបានចោទប្រកាន់ថា បានបង្ហោះខ្សែភាពយន្តលួចចម្លងខុសច្បាប់ប្រហែល 50,000 លើអ៊ីនធើណេតដោយរកចំណូលបានរាប់សែនដុល្លារក្នុងដំណើរការនេះកន្លងមក។

អាជ្ញាធរបានប្រកាសកាលពីថ្ងៃសៅរ៍ថា លោក Phan Thanh Cong និងលោក Nguyen Tuan Anh កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតដោយប៉ូលីសទីក្រុងហាណូយសម្រាប់ការរំលោភលើសិទ្ធិអ្នកនិពន្ធ។លោក Cong ត្រូវបានគេសង្ស័យថា បានរៀបចំប្រតិបត្តិការ និងគ្រប់គ្រងគេហទំព័រ Fmovies ជាវេទិកាដ៏ធំមួយដែលចាក់ផ្សាយខ្សែភាពយន្តលួចចម្លង រួមទាំងរឿងជាច្រើនដែលផលិតដោយសមាគមភាពយន្ត។ លោក Anh ត្រូវបានចោទប្រកាន់ថា បានជួយលោក Cong ដោយចម្លង និងបង្ហោះមាតិកា។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមប៉ូលីស បាននិយាយថា Fmovies បានទាក់ទាញការចូលមើលជាង ៦.៧ ពាន់លានក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ជាមួយនឹងខ្សែភាពយន្តជិត ៥០,០០០ បង្ហាញពីសញ្ញានៃការរំលោភលើសិទ្ធិអ្នកនិពន្ធ។ ចន្លោះឆ្នាំ២០១៦  ដល់ខែសីហា ឆ្នាំ២០២៤ លោក Cong និងលោក Anh ត្រូវបានគេរាយការណ៍ថា ទទួលបានប្រាក់ចំណេញរាប់សែនដុល្លារអាមេរិកពីសកម្មភាពខុសច្បាប់ទាំងនេះ៕

To Top