ព័ត៌មានអន្តរជាតិ

ព្យុះទីហ្វុងទី៤ បានបោកបក់មក លើដែនដីហ្វីលីពីន បង្ខំឲ្យជម្លៀស ពលរដ្ឋជាច្រើននាក់

Xinhua

ម៉ានីល ៖ ក្រុមមន្ត្រីបានឲ្យដឹងនៅថ្ងៃ ចន្ទនេះថា ភូមិរាប់ពាន់ត្រូវបានបញ្ជាឱ្យជម្លៀសពលរដ្ឋចេញ ហើយកំពង់ផែនានា ត្រូវបានបិទផ្អាក ដំណើរការ ខណៈប្រទេសហ្វីលីពីន បានទទួលរងនូវគ្រោះ មហន្តរាយត្រូវបាន វាយប្រហារ ដោយព្យុះទីហ្វុងមួយទៀត ដែលជាលើកទី៤ ហើយនៅក្នុងរយៈពេលមិន ដល់មួយខែផង ។

ទីភ្នាក់ងារអាកាសធាតុជាតិ បានឲ្យដឹងថា មិនមានរបាយការណ៍ភ្លាមៗ អំពីអ្នកស្លាប់ ឬការខូច ខាតនោះទេ នៅគ្រាដែល ព្យុះទីហ្វុង Toraji បានវាយប្រហារ មកលើឆ្នេរ សមុទ្រភាគឦសាន របស់ប្រទេសនៅជិតទីក្រុង Dilasag ចម្ងាយប្រហែល ២២០គីឡូម៉ែត្រ ភាគឦសាននៃរដ្ឋធានីម៉ានីល ។

លោកស្រី Merwina Pableo ប្រធានការពារជនស៊ីវិលនៃទីក្រុង Dinalungan ក្បែរទីក្រុង Dilasag បានប្រាប់ដល់ទីភ្នាក់ងារ AFP ថា “យើងកំពុងរងការវាយប្រហារដោយខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង។ ដើមឈើមួយចំនួនបានដួលរលំ ហើយថាមពលអគ្គីសនី ត្រូវបានកាត់ផ្តាច់ ចាប់តាំងពីម្សិលមិញ” ហើយ” យើងមិនអាចធ្វើការវាយតម្លៃ ពីទំហំនៃការ ខូចខាតបាននៅឡើយទេ” ។

លោក Donald Allan Ty មន្ត្រីប្រតិបត្តិការ គ្រោះមហន្តរាយ បានឲ្យដឹងថា យ៉ាងហោចណាស់ មានមនុស្សចំនួន ១.៤០០នាក់ត្រូវបានផ្លាស់ប្តូរ ពីតំបន់ឆ្នេរ ក៏ដូចជាតំបន់ដែលងាយរងគ្រោះដោយគ្រោះទឹកជំនន់ និងគ្រោះបាក់ដីនៅទីក្រុង Dinalungan និងក្រុង Baler ដែលនៅក្បែរនោះ ។

សរុបសេចក្តីមក រដ្ឋាភិបាល បានបញ្ជា ឱ្យជម្លៀសភូមិចំនួន២.៥០០កាលពីថ្ងៃអាទិត្យ ទោះបីជាការិយាល័យ គ្រោះមហន្តរាយជាតិ មិនមានចំនួនសរុបនៃអ្នកជម្លៀស ខ្លួនក៏ដោយ គិតត្រឹមថ្ងៃចន្ទនេះ ។

ព្យុះទីហ្វុង Toraji មានកម្លាំងខ្យល់បក់បោក ជាអតិបរមា១៣០គីឡូម៉ែត្រក្នុង១ម៉ោង បានវាយប្រហារ ដែលបានប្រែក្លាយ មកពីព្យុះស៊ីក្លូនចំនួន៣ក្នុងរយៈពេលមិនដល់មួយខែផង ដោយបានសម្លាប់មនុស្ស អស់ចំនួន១៥៩ នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top