ពិព័រណ៍នាំចូលចិន អន្តរជាតិលើកទី៧ បានបិទបញ្ចប់នៅថ្ងៃទី១០ ខែវិច្ឆិកាហើយ ។ តាមទិន្នន័យបានបង្ហាញថា ពិព័រណ៍នាំចូលចិន អន្តរជាតិលើកទី៧ ទទួលបានផលផ្លែផ្កា គួរឱ្យកត់សម្គាល់ ៖ ទំហំជួញដូរតាមបំណង បើគិតតាមមួយឆ្នាំមានចំនួន៨០,០១ប៊ីលានដុល្លារអាមេរិក បានកើនឡើង២ភាគរយ បើប្រៀបធៀបនឹងពិព័រណ៍លើកមុន ពាណិជ្ជករចំនួន៣៤៩៦ ដែលមកពីប្រទេសនិង តំបន់ចំនួន១២៩បានចូលរួមពិព័រណ៍ ក្នុងនោះ ចំនួនសហគ្រាសលំដាប់ កំពូលទាំង ៥០០ លើពិភពលោកនិង សហគ្រាសឈានមុខផ្នែក ឧស្សាហកម្មដែលបានចូលរួមពិព័រណ៍បាន បំបែកកំណត់ត្រាថ្មី ក្នុងប្រវត្តិសាស្ត្រ សហគ្រាសនិងស្ថាប័នចំនួន១៨៦ បានចូលរួមពិព័រណ៍ក្នុងរយៈពេល ៧ ឆ្នាំជាប់ៗគ្នា ផលិតផលថ្មី បច្ចេកទេសថ្មី និងសេវាកម្មថ្មីចំនួន៤៥០ផ្នែកបានដាក់តាំងបង្ហាញជាលើកដំបូង ពិព័រណ៍អំពីប្រទេស ត្រូវបានលើកកម្ពស់កម្រិតថ្នាក់ ដែលបានជំរុញថែមមួយកម្រិតទៀត នូវកិច្ចសហប្រតិបតិ្តការ ជាក់ស្តែងលើវិស័យពាណិជ្ជកម្ម និងការវិនិយោគជាដើម ។
រីឯនៅក្រៅសាលពិព័រណ៍ នាំចូលចិនអន្តរជាតិ គោលនយោបាយស្តីពីការបើកចំហ មួយចំនួនក៏បានធ្វើឱ្យមិត្តបរទេស ទាំងឡាយមានក្តី សប្បាយរីករាយផងដែរ ៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ប្រទេសចិនបានពង្រីកចំនួនប្រទេស ក្នុងបញ្ជីការលើក លែងទិដ្ឋាការ ហើយសាកល្បងលើកលែងទិដ្ឋាការ ចំពោះប្រទេសចំនួន៩ដូចជាស្លូវ៉ាគីនិងន័រវែសជាដើម ។ ប៉ុន្មានថ្ងៃមុន ប្រទេសចិនបានលុបបំបាត់ ចោលទាំងអស់នូវការ រឹតត្បិតសម្រាប់អនុញ្ញាតឱ្យទុនបរទេសចូល ក្នុងទីផ្សារឧស្សាហកម្ម ផលិតកម្មរបស់ចិន ហើយចាប់ពីថ្ងៃទី១ ខែធ្នូឡោះងទៅប្រទេសចិននឹង ផ្តល់អនុគ្រោះពន្ធសូន្យ ដល់ផលិតផល១ រយភាគរយ របស់ប្រទេសអភិវឌ្ឍន៍តិចតួច ។ល ។ “កាដូ”នីមួយៗធ្វើឱ្យជនបរទេស មានភាពកាន់តែងាយ ស្រួលក្នុងការធ្វើដំណើរមកដល់ប្រទេសចិន ទុនបរទេសអាចទទួល បានការអភិវឌ្ឍកាន់តែរលូន និងមានចន្លោះ សហប្រតិបត្តិការ កាន់តែទូលំទូលាយ ។
បើមើលពីបរិយាកាសទូទាំង ពិភពលោកអាចឃើញថា កិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការបើកទូលាយជាបន្តបន្ទាប់ គឺមានតម្លៃណាស់ ។ បច្ចុប្បន្ននេះ កំណើន សេដ្ឋកិច្ចសកលមានភាពទន់ខ្សោយ គំនិតផ្ទុយពីការធ្វើសកលភាវូបនីយកម្ម បានងើបឡើងវិញ ឯកតោភាគីនិយមនិងការពារនិយម ផ្នែកពាណិជ្ជកម្មបានកើនឡើងយ៉ាងច្បាស់ ដូច្នេះ ការបើកទូលាយនិងកាលានុវត្តភាព បានក្លាយជារបស់ដ៏កម្រ ។
ស្របពេលដែលប្រទេសចិនបង្កបង្កើត វេទិកាបើកទូលាយ ប្រកបដោយកម្រិតខ្ពស់ ដូចជាពិព័រណ៍នាំចូលចិនអន្តរជាតិ ជាដើមជាបន្តបន្ទាប់ និង ដាក់ចេញវិធានការមួយចំនួន សម្រាប់ផ្តល់ភាព ងាយស្រួលដល់ការចូលដែន សហគ្រាសបរទេស នឹង មានលក្ខខ័ណ្ឌទទួល បានការអភិវឌ្ឍថែមមួយ កម្រិតទៀត នៅប្រទេសចិន ក៏ដូចជាចែករំលែកឱកាស នៃទីផ្សារធំរបស់ចិន ផងដែរ ។ ព្រមពេលជាមួយគ្នានេះ សហគ្រាសបរទេសអាចដាក់ ចេញផលិតផលបច្ចេកទេស ឈានមុខ ដោយពឹងផ្អែកលើតួនាទី ជំរុញរបស់ទីផ្សារធំរបស់ប្រទេសចិន ។ នៅប្រទេសចិន សហគ្រាសទាំងឡាយអាចរៀន សូត្រពីគ្នាទៅវិញទៅមក ធ្វើកិច្ចសហប្រតិបតិ្តការ ដោយបើកទូលាយ និងរួមគ្នាត្រួសត្រាយអនាគត ។
បច្ចុប្បន្ននេះ ការបើកទូលាយ ចំពោះក្រៅប្រទេសរបស់ចិន បានប្រែក្លាយពីការបើកទូលាយ បែបចល័តទំនិញនិងធាតុផ្សំ ទៅជាការបើកទូលាយបែបរបប ។ ពិព័រណ៍នាំចូលចិន អន្តរជាតិ និងគោលនយោបាយ លើកលែង ទិដ្ឋការជាដើមក៏ជាវិធានការ ពាក់ព័ន្ធដែរ ដែលធ្វើឱ្យការរួមបញ្ចូលគ្នារវាង សេដ្ឋកិច្ចចិននិងសកលលោក មានភាពកាន់តែស៊ីជម្រៅនិងកាន់តែទូលំទូលាយ ។
កិច្ចប្រជុំពេញអង្គលើកទីបីនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ដែលបើកធ្វើនាពេលថ្មីៗកន្លងទៅនេះបានលើកឡើងថា ដោយពឹងផ្អែកលើ ឧត្តមភាពនៃទីផ្សារទ្រង់ទ្រាយធំរបស់ចិន លើកកម្ពស់សមត្ថភាពបើកទូលាយ ក្នុងការពង្រីកកិច្ចសហប្រតិបតិ្តការអន្តរជាតិ បង្កើតប្រព័ន្ធសេដ្ឋកិច្ចថ្មីបែបបើកទូលាយប្រកបដោយកម្រិតកាន់តែខ្ពស់ ពង្រីកការបើកទូលាយបែបរបបដោយនឹងនរជាដើម ។ ប្រការទាំងនេះនឹងជំរុញយ៉ាងខ្លាំងក្លា នូវការបង្កបង្កើត សេដ្ឋកិច្ចសកលបែបបើកទូលាយ ក៏ដូចជាពន្លឿនល្បឿនអភិវឌ្ឍន៍របស់សកល លោកទាំងមូលផងដែរ ។
បច្ចុប្បន្ននេះ ស្របពេលដែលសហគ្រាសបរទេសជាច្រើនបាននាំគ្នាសុំចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកក្រោយ បានជាទំហំតាំងពិព័រណ៍ដែលបានចុះហត្ថលេខានៅពេលថ្មីៗនេះ បានលើសពី១០ម៉ឺនម៉ែត្រក្រឡា ។ នៅចុងខែនេះ ពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិ លើកទីពីរក៏នឹងបើកធ្វើផងដែរ ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការអន្តរជាតិ លើវិស័យខ្សែសង្វាក់ឧស្សាហកម្មនិង ខ្សែសង្វាក់ផ្គត់ផ្គង់ ។ ការបើកទូលាយជាសញ្ញាដ៏លេចធ្លោរបស់ការធ្វើទំនើបកម្មតាមបែបផែនចិន ហើយក៏ជារបស់ដ៏កម្រដែលប្រទេសចិន បានផ្តល់ដល់ពិភពលោកដែរ ។នេះហើយក៏ជាមូលហេតុ ដែលសហគ្រាសទុនបរទេសបានចាត់ទុក “ការធ្វើអាជីវកម្មនៅប្រទេសចិន”ជាកិច្ចសន្យាក្នុងរយៈពេលយូរអង្វែងហ្នឹងង៕