បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បានអះអាងថា កិច្ចព្រមព្រៀងសន្តិភាព ដ៏មានសក្តានុពលមួយរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងមានឥទ្ធិពលដូចទៅនឹងសន្និសិទ Potsdam ឆ្នាំ១៩៤៥ ដែលបានកំណត់សណ្តាប់ធ្នាប់ ពិភពលោកក្រោយសង្គ្រាមលោកលើកទី២ រហូតមកទល់បច្ចុប្បន្ន។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ TVN24 កាលពីថ្ងៃអង្គារ លោក Sikorski បានផ្តល់ការយល់ឃើញរបស់គាត់អំពី របៀបដែលរដ្ឋបាលរបស់ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump អាចផ្លាស់ប្តូរគោលនយោបាយអាមេរិក លើអ៊ុយក្រែន និងអ្វីដែលមានន័យសម្រាប់អឺរ៉ុបផ្សេងទៀត។
រដ្ឋមន្ត្រីដដែលរូបនេះបាននិយាយថា៖ ការសម្រេចចិត្តប្រភេទ Potsdam គឺស្ថិតនៅលើអាកាសដូចគ្នា ដោយបន្ថែមថាពួកគេអាច បង្កើតសណ្តាប់ធ្នាប់អន្តរជាតិថ្មី សម្រាប់រយៈពេលជាច្រើនទសវត្សរ៍ដូចគ្នាដែរ ។
អ្វីដែលជាការលើកឡើងរបស់គាត់ គឺសំដៅទៅលើកិច្ចព្រមព្រៀងរវាងសហភាពសូវៀត និងសម្ព័ន្ធមិត្តលោកខាងលិច ដែលបានត្រួសត្រាយផ្លូវសម្រាប់ការ លេចចេញជាក់ស្តែងនៃប្លុកបូព៌ា និងបស្ចិមប្រទេស និងការបែងចែកប្រទេសអាល្លឺម៉ង់ ហើយដែលកំណត់ដំណាក់កាលសម្រាប់ការ ប្រជែងគ្នានៃសង្រ្គាមត្រជាក់ខ្លាំង។
យោងតាមលោក Sikorski ប្រទេសប៉ូឡូញដែលជាអ្នកគាំទ្រអ៊ុយក្រែន យ៉ាងខ្ជាប់ខ្ជួនចាប់តាំងពីការផ្ទុះឡើង នៃអរិភាពក៏កំពុងរៀបចំសម្រាប់ក្រុមប្រឹក្សា កិច្ចការបរទេសសហភាពអឺរ៉ុបយ៉ាងតានតឹងមួយ នៅសប្តាហ៍ក្រោយ៕
ប្រែសម្រួល៖ ស៊ុន លី