ព័ត៌មានអន្តរជាតិ

បាល់ទាត់វៀតណាមក្របខណ្ឌ First Division កីឡាករ វាយគ្នាបែកមាត់ ហូរឈាម

បរទេស៖ ខ្សែប្រយុទ្ធ Nguyen Xuan Nam (PVF-CAND) ត្រូវបានកីឡាករ Vu Van Son (យុវជនទីក្រុងហូជីមិញ) ដាល់ បណ្តាលឱ្យឈាមបបូរមាត់ បន្ទាប់ពីការប្រកួតក្នុងជុំទី៤ នៃការប្រកួតក្របខណ្ឌ First Division 2024-2025 ។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុង​ការ​ប្រកួត​នេះ កីឡាករ Xuan Nam លេង​ជា​ខ្សែ​ប្រយុទ្ធ ចំណែកកីឡាករ Van Son លេងជា​ខ្សែ​ការពារ ដូច្នេះ​ពួក​គេ​តែង​តែ​ជួប​ប្រទះនឹងគ្នា​ជា​ញឹក​ញាប់​ ដែលនាំ​ឱ្យ​មាន​បញ្ហា។

ក្រោយ​ចប់​ការ​ប្រកួត​ស្មើ ០-០ កីឡាករទាំង​ពីរ​បាន​ដើរ​បញ្ច្រាស​ទិស​គ្នា​មក​ជួប​គ្នា​នៅ​ខាង​មុខ​សាល​អាជ្ញា​កណ្តាល។

យោងតាមកាមេរ៉ាសុវត្ថិភាព កីឡាករ Xuan Nam បាននិយាយអ្វីមួយ ហើយបន្ទាប់មកបានរុញ Van Son នៅមុខ។ កីឡាករ​មក​ពី​ក្រុម​យុវជន​ហូជីមិញ​បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ​ដែល​នាំ​ឱ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ភាគី​ទាំង​ពីរ។

វា​បាន​យក​ការ​អន្តរាគមន៍​ពី​កម្លាំង​សន្តិសុខ និង​កីឡាករពី​ភាគី​ទាំង​សងខាង ដើម្បី​ឲ្យ​អ្នក​ទាំង​ពីរ​បែក​គ្នា​។ ហេតុការណ៍​ប៉ះទង្គិចគ្នានេះ​មាន​រយៈពេល​ប្រហែល​ប្រាំ​វិនាទី។

រូបថតនៅលើទំព័រអ្នកគាំទ្ររបស់ PVF-CAND ក្រោយមកបានបង្ហាញឱ្យឃើញ កីឡាករ Xuan Nam ហូរឈាមយ៉ាងច្រើនចាប់ពីច្រមុះចុះ។ អ្នកលេងក្រុមក្រៅដីបាននិយាយថា ការឈ្លោះប្រកែកគ្នាក្នុងអំឡុង និងក្រោយការប្រកួតគឺជារឿងធម្មតា ប៉ុន្តែគាត់មិននឹកស្មានថា “ត្រូវគូប្រកួតវាយដល់ថ្នាក់នេះទេ” ។

គ្រូបង្វឹក Tran Duy Quang របស់ Tre TP HCM បាននិយាយថា គាត់មិនបានឃើញហេតុការវាយគ្នាដោយផ្ទាល់ទេ ប៉ុន្តែត្រូវបានប្រាប់ដោយកីឡាករក្នុងក្រុមថា ឧប្បត្តិហេតុកើតឡើងពីភាគីទាំងសងខាង ហើយ Xuan Nam គឺជាអ្នកដែលបានវាយមុន ដោយផ្គូផ្គងរូបភាពពីកាមេរ៉ាឃ្លាំមើល៕

ប្រែសម្រួលៈ ណៃ តុលា

To Top