ព័ត៌មានអន្តរជាតិ

មេ​បញ្ជាការ​យោធា​អ៊ីរ៉ង់ ប្ដេជ្ញា​ថា​នឹង​វាយ​ប្រហារ ​អ៊ីស្រាអែល ជាការសងសឹក

AFP

តេអេរ៉ង់៖ មេបញ្ជាការយោធាកំពូលអ៊ីរ៉ង់មួយរូប បានសច្ចាថា អ៊ីរ៉ង់ពិតជានឹងផ្តល់ការឆ្លើយតបពោលគឹការ “កម្ទេច” អ៊ីស្រាអែល សម្រាប់ការវាយប្រហារនាពេលថ្មីៗនេះ លើទឹកដីអ៊ីរ៉ង់ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន IRNA ។

របាយការណ៍បានឲ្យដឹងថា មេបញ្ជាការកងទ័ពអ៊ីរ៉ង់ លោក Abdolrahim Mousavi បានធ្វើការកត់សម្គាល់ ក្នុងអំឡុងពេលជួបជាមួយក្រុមគ្រួសារ នៃសមាជិកនៃកងកម្លាំងអាកាសអ៊ីរ៉ង់ ដែលត្រូវបានសម្លាប់នៅក្នុងការ វាយប្រហាររបស់អ៊ីស្រាអែល លើទីតាំងយោធានៅ ក្នុងប្រទេសអ៊ីរ៉ង់កាលពីចុងខែមុន។

លោកត្រូវបានគេដកស្រង់សម្តីថា “យើងកំណត់ពេលវេលា និងវិធីសាស្រ្តនៃការឆ្លើយតប ហើយនៅពេលដែលចាំបាច់ យើងនឹងមិនស្ទាក់ស្ទើរនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កងកម្លាំងការពារអ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃទី២៦ ខែតុលាថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាស “ច្បាស់លាស់ និងចំគោលដៅ” លើគោលដៅនានាក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ នាពេលថ្មីៗនេះពីប្រទេសនេះ។ ទីបញ្ជាការការពារដែនអាកាសរបស់អ៊ីរ៉ង់បានអះអាងថា ខ្លួនបានទប់ទល់នឹងការវាយប្រហាររបស់អ៊ីស្រាអែល ដោយជោគជ័យ ដែលបណ្តាលឱ្យមាន “ការខូចខាតមួយចំនួនធំ”៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top