តូក្យូ៖ ប្រទេសជប៉ុន និងកូរ៉េខាងត្បូង បានសម្តែង “ការព្រួយបារម្ភយ៉ាងខ្លាំង” របស់ពួកគេអំពីការអភិវឌ្ឍន៍មីស៊ីល របស់ទីក្រុងព្យុងយ៉ាង និងកិច្ចសហប្រតិបត្តិការយោធា ដ៏ស៊ីជម្រៅរបស់ខ្លួនជាមួយទីក្រុងមូស្គូ បន្ទាប់ពីកងទ័ពកូរ៉េខាងជើង បានចាប់ផ្តើមប្រយុទ្ធនៅក្នុងសង្គ្រាម របស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។
នៅក្នុងជំនួបកំពូលរបស់ពួកគេ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានព្រមព្រៀងគ្នាលើតម្រូវការ សម្រាប់ប្រជាជាតិទាំងពីរធ្វើការជាមួយគ្នា និងត្រីភាគីជាមួយសម្ព័ន្ធមិត្តរួមរបស់ពួកគេ គឺសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាសន្តិសុខបែបនេះ នេះបើយោងតាមរដ្ឋាភិបាលជប៉ុន។
កិច្ចប្រជុំនៅខាងក្រៅកិច្ចប្រជុំកំពូល វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងលីម៉ា រយៈពេលប្រហែល ៥០នាទី មេដឹកនាំទាំងពីរក៏បានបញ្ជាក់ផងដែរថា ពួកគេនឹងជំរុញទំនាក់ទំនងទ្វេភាគីក្នុងលក្ខណៈ “គ្រប់ជ្រុងជ្រោយ” មិនត្រឹមតែក្នុងវិស័យនយោបាយ និងពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែវិស័យផ្សេងទៀតដូចជាវប្បធម៌ជាដើម។
កិច្ចប្រជុំកំពូលនេះ គឺជាលើកទីពីរក្នុងរយៈពេលប្រហែលមួយខែ ចាប់តាំងពីលោក Ishiba ចូលកាន់តំណែងក្នុងខែតុលា ដែលជាសញ្ញានៃការបន្តធ្វើឱ្យ ប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី ដែលបែកបាក់គ្នាជាយូរមកលើ ជម្លោះទាក់ទងនឹងប្រវត្តិសាស្ត្រ និងទឹកដីនៃសម័យសង្គ្រាម។
លោក Ishiba បានឲ្យដឹងថា លោកចង់រក្សាភាពរអាក់រអួល នៅក្នុងទំនាក់ទំនងដែលឃើញ នៅក្រោមអ្នកកាន់តំណែងមុនរបស់លោក ហ្វូមីអូ គីស៊ីដា និងលោក Yoon ហើយទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល នឹងប្រារព្ធខួបលើកទី៦០ នៃការធ្វើឱ្យមានប្រក្រតីភាពនៃ ទំនាក់ទំនងទ្វេភាគីនៅឆ្នាំក្រោយ ៕
ប្រែសម្រួល ឈូក បូរ៉ា