ព័ត៌មានអន្តរជាតិ

ចិនក្លាយជាប្រទេសលេខ១ លើវិស័យទាញយក ថាមពលពីសូឡា ពីដែនសមុទ្រ

RT News
" "

បរទេស ៖ យោងតាមសេចក្តីថ្លែងការណ៍មួយ ពីសាជីវកម្មវិនិយោគថាមពលចិនដែលហៅកាត់ថាCHN Energyនិងគឺជាស្ថាប័ន ដែលគ្រប់គ្រងដោយរដ្ឋអំណាច ចិនបានឱ្យដឹងថា កសិដ្ឋានផលិតថាមពលពន្លឺ ព្រះអាទិត្យពីផ្ទៃសមុទ្រ ដ៏ធំមួយនៅក្នុងប្រទេសចិន បានចាប់ផ្តើមផលិតថាមពល។

ជាលទ្ធផលប្រទេសនេះ បានក្លាយជាអ្នកប្រើប្រាស់ ថាមពលដ៏ធំបំផុត នៅលើពិភពលោក ហើយក៏កំពុងបានស្វែងរក ការពន្លឿនការផ្លាស់ប្តូរឆ្ពោះទៅរកប្រភពថាមពល កកើតឡើងវិញផងដែរ។

" "

ក្រុមហ៊ុនបាននិយាយថា គម្រោង photovoltaic (PV) ដែលមានទំហំ មួយជីហ្គាវ៉ាត់ (GW) ដែលស្ថិតនៅចម្ងាយ ៨គីឡូម៉ែត្រ ពីឆ្នេរសមុទ្រភាគខាងកើត នៃទីក្រុង Dongying ក្នុងខេត្ត Shandong បានតភ្ជាប់ដោយជោគជ័យ នូវបណ្តាញដំបូងរបស់ខ្លួនទៅនឹងបណ្តាញ អគ្គិសនីកាលពីថ្ងៃពុធ។

" "

CHN Energy បានបន្ថែមថា កសិដ្ឋាននេះគឺជាកសិដ្ឋានដំបូង និងធំជាងគេបំផុតនៅលើពិភពលោក ដែលគ្របដណ្តប់លើផ្ទៃដីប្រហែល១,២០០ ហិកតា និងមានវេទិកាជិត ៣,០០០ PV ដែលមានប្រវែង៦០ម៉ែត្រ និងទទឹង៣៥ ម៉ែត្រ។

គួរឲ្យដឹងដែរថាសូឡាអណ្តែត ដែលក្នុងនោះម៉ូឌុលត្រូវបានដំឡើង ទាំងនៅលើផើងនៅជិតកម្រិតទឹកសមុទ្រ ឬវេទិកាដែលកើនឡើងពីលើទឹក ត្រូវបានគេមើលឃើញថាជាដំណោះស្រាយ ដ៏មានសក្តានុពលសម្រាប់ តំបន់ដែលមាន ឧបសគ្គក្នុងលំហ នេះបើយោងតាម ​​Reuters។

ចិនក៏កំពុងដំណើរការគម្រោងថាមពលពន្លឺព្រះអាទិត្យអណ្តែតទឹកមួយទៀត ដែលជាកសិដ្ឋាន កម្លាំង២០២មេហ្គាវ៉ាត់ ដែលមានទីតាំងនៅខេត្ត Shandong ភាគខាងកើត ត្រូវបានដាក់ឱ្យ ដំណើរការកាលពី២ឆ្នាំមុន ផងដែរហើយឥឡូវនេះ កំពុងដំណើរការជាធម្មតា៕

ប្រែសម្រួល៖ស៊ុនលី

To Top