រីយ៉ូ៖ វាមានសារៈសំខាន់ណាស់ក្នុងការជំរុញ ទៅមុខជាមួយនឹងកំណែទម្រង់ នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (WB)និងអង្គការពាណិជ្ជកម្មពិភពលោក (WTO) និង ដើម្បីបង្កើនតំណាង និងសំឡេង នៃសកលខាងត្បូង Global South។
នេះជាការអំពាវនាវរបស់ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ដែលបានឲ្យដឹង នៅក្នុងអត្ថបទ ដែលបានចុះ ហត្ថលេខាថ្ងៃអាទិត្យនេះ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីល Folha de S. Paulo ។
អត្ថបទដែលមានចំណងជើងថា “មិត្តភាពលាត សន្ធឹងលើមហាសមុទ្រដ៏ធំ ការធ្វើដំណើរឆ្ពោះ ទៅកាន់អនាគត ចែករំលែកដ៏ភ្លឺស្វាង” ត្រូវបានចេញផ្សាយ ខណៈដែលលោក ស៊ី ជីនពីង កំពុងធ្វើដំណើរ ទៅកាន់ប្រទេសប្រេស៊ីល សម្រាប់កិច្ចប្រជុំកំពូល G20 លើកទី១៩ និងដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសនេះ៕
ប្រែសម្រួល ឈូក បូរ៉ា