ព័ត៌មានអន្តរជាតិ

សមាជិក APEC អំពាវនាវ ឱ្យមានកិច្ចសហប្រតិបត្តិការ ពហុភាគីប្រកបដោយប្រសិទ្ធភាព

Xinhua

លីម៉ា ៖ សមាជិក APEC   បានរួមគ្នាបានអំពាវនាវ ឱ្យមានកិច្ចសហប្រតិបត្តិការ ពហុភាគីប្រកបដោយប្រសិទ្ធភាព ខណៈដែលវិស័យរួមទាំងពាណិជ្ជកម្ម និងការវិនិយោគបរិស្ថានសន្តិសុខស្បៀងអាហារ និងសន្តិសុខ ថាមពលកំពុងប្រឈមមុខនឹងបញ្ហា។

ពួកគេបានធ្វើការកត់សម្គាល់ នៅក្នុងសេចក្តីថ្លែងការណ៍ Machu Picchu របស់មេដឹកនាំ APEC ឆ្នាំ២០២៤ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC លើកទី៣១ នៅទីនោះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ប្រភពបានឲ្យដឹងថា ការផ្លាស់ប្តូរដែលមិនធ្លាប់ មានពីមុនមកនិងយ៉ាងឆាប់រហ័សបន្តធ្វើឱ្យពិភពលោកមានរូបរាងនាពេលបច្ចុប្បន្ននេះ ដោយបន្ថែមថាក្នុងន័យនេះមេដឹកនាំនៃសេដ្ឋកិច្ច APEC បានកត់សម្គាល់ការផ្លាស់ប្តូរសំខាន់ៗ ដែលប៉ះពាល់ដល់វិស័យដូចជាពាណិជ្ជកម្ម និងការវិនិយោគបរិស្ថានសន្តិសុខ ស្បៀងអាហារនិងសន្តិសុខថាមពល។

ប្រភពបានកត់ សម្គាល់ថា “កិច្ចសហប្រតិបត្តិការពហុភាគីប្រកប ដោយប្រសិទ្ធភាព គឺកាន់តែមានសារៈសំខាន់នៅក្នុងបរិបទនេះ” ។ ពួកគេក៏បានរំលឹកឡើងវិញ នូវការប្តេជ្ញាចិត្ត របស់ពួកគេក្នុងការជំរុញ សមាហរណកម្មសេដ្ឋកិច្ចក្នុង តំបន់អាស៊ីប៉ាស៊ីហ្វិក និងបន្តជំរុញបរិយាកាសពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ ដើម្បីឆ្លើយតបទៅនឹង បញ្ហាប្រឈមសកល ដែលកំពុងកើតមាន ហើយដើម្បីជំរុញការងារនេះ ពួកគេបានអនុម័តសេចក្តីថ្លែងការណ៍ Ichma ស្តីពីទិដ្ឋភាពថ្មីនៃតំបន់ ពាណិជ្ជកម្មសេរីនៃរបៀបវារៈអាស៊ីប៉ាស៊ីហ្វិក៕
ប្រែសម្រួល ឈូក បូរ៉ា

To Top