ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីក្រុមហ៊ុនប្រេង ត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេល១៧ឆ្នាំកន្លះ ពីបទឆបោក ប្រាក់ជាង១០០លានដុល្លារអាមេរិក

AFP

សិង្ហបុរី៖ លោក Lim Oon Kuin ស្ថាបនិកវ័យចំណាស់របស់ក្រុមហ៊ុន ពាណិជ្ជកម្មប្រេង ដែលដួលរលំ ឈ្មោះថា Hin Leong Trading ត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគារ រយៈពេល១៧ ឆ្នាំកន្លះ ក្នុងសំណុំរឿងឆបោកប្រាក់យ៉ាង ហោចណាស់ ចំនួន១១១,៧លានដុល្លារ សហរដ្ឋអាមេរិក ។

តំណាងអយ្យការបានប្រាប់ ដល់តុលាការ កាលពីមុនថា បុរសវ័យ៨២ឆ្នាំរូបនេះ ត្រូវបានគេស្គាល់ថា OK Lim បានរៀបចំសំណុំរឿង ដ៏ធ្ងន់ធ្ងរបំផុតមួយ នៃការក្លែងបន្លំហិរញ្ញប្បទាន ពាណិជ្ជកម្មនៅក្នុងប្រទេសសិង្ហបុរី ។

លោក Lim បានប្រឈមមុខនឹងការចោទ ប្រកាន់ច្រើនជាង១០០ករណី ហើយបានជំទាស់ នឹងការចោទប្រកាន់ ទាំងនេះនៅឯការកាត់ក្តី ប៉ុន្តែត្រូវបានកាត់ទោសពីបទក្លែងបន្លំធនាគារ Hongkong និង Shanghai Banking Corporation (HSBC) និងមួយករណីនៃការក្លែងបន្លំ ។

ការផ្តន្ទាទោសរបស់គាត់ ពាក់ព័ន្ធនឹងប្រតិបត្តិការក្លែងក្លាយ ចំនួន២ករណី សម្រាប់ការលក់ប្រេង និងការបញ្ជូនឯកសារ ក្លែងបន្លំ ដែលនាំឱ្យធនគារ HSBC បញ្ចេញប្រាក់កម្ចីយ៉ាង ហោចណាស់១១១,៧លានដុល្លារ សហរដ្ឋអាមេរិកទៅ ឱ្យក្រុមហ៊ុន Hin Leong ។

នៅថ្ងៃចន្ទនេះ មេធាវីរបស់លោក Lim បានលើកឡើងថា កូនក្តីរបស់គាត់នឹងប្តឹង ឧទ្ធរណ៍ប្រឆាំងនឹងការកាត់ទោសនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top