“ប្រទេសចិន នឹង ធ្វើជាម្ចាស់ផ្ទះ នៃអង្គការសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០២៦ រំពឹងថាធ្វើកិច្ច សហប្រតិបតិ្តការ កាន់តែស៊ីជម្រៅ ជាមួយបណ្តាភាគីនានា ដើម្បីផ្តល់ផលប្រយោជន៍ ដល់ប្រជាជន នៃអាស៊ីប៉ាស៊ីហ្វិក ។” នៅថ្ងៃទី១៦ ខែវិច្ឆិកា តាមម៉ោងក្នុង តំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានប្រកាសព័ត៌មាន នេះក្នុងសនិ្នសីទ ក្រៅផ្លូវការលើកទី ៣១ នៃថ្នាក់ដឹកនាំអង្គការ សហប្រតិបតិ្តការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ព័ត៌មាននេះ បានចេញផ្សាយ ពីក្រុងលីម៉ា រដ្ឋធានីប្រទេសប៉េរូ ទៅកាន់ពិភពលោកទាំងមូល ។ ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះ ជាថ្មីម្តងទៀត នៃអង្គការAPEC បន្ទាប់ពីរំលងអស់រយៈពេល១២ ឆ្នាំ ។ មជ្ឈដ្ឋានខាងក្រៅសម្គាល់ឃើញថា ប្រការនេះបានបង្ហាញឱ្យឃើញ នូវឆន្ទៈនិងទំនួលខុសត្រូវរបស់ចិន ដែលនឹងរួម ចំណែកកម្លាំង កាយចិត្តក្នុងការអភិវឌ្ឍ របស់អាស៊ីប៉ាស៊ីហ្វិក ។
បច្ចុប្បន្ននេះ ពិភពលោកបាន ឈានចូលដំណាក់កាលរង្គោះរង្គើ និងកំណែទម្រង់ កំណើនសេដ្ឋកិច្ចសកល មានភាពទន់ ខ្សោយ ឯកតោភាគី និយមនិងការ ការពារនិយមបានងើបឡើងវិញ សកលភាវូបនីយកម្មសេដ្ឋកិច្ច បានជួបនឹងចរន្តបញ្ច្រាស ។ «របាយការណ៍ ស្តីពីការ បើកទូលាយរបស់សកលលោកឆ្នាំ២០២៤»បានបង្ហាញថា សន្ទស្សន៍បើកទូលាយ របស់សកល លោកឆ្នាំ ២០២៣ បានធ្លាក់ចុះ៥,៤៣ភាគរយ បើប្រៀបធៀប នឹងឆ្នាំ២០០៨ ។ ព្រមពេលជាមួយគ្នានេះ បដិវត្តន៍ បច្ចេកទេស វិទ្យាសាស្ត្រជុំថ្មី និងការធ្វើនវានុវត្តន៍ ខាងឧស្សាហកម្ម ទទួលបានការអភិវឌ្ឍយ៉ាងស៊ីជម្រៅ ដែលបានសន្សំទុក នូវកម្លាំងចលករយ៉ាងខ្លាំងក្លាសម្រាប់ឱ្យសកលភាវូបនីយកម្មសេដ្ឋកិច្ចពន្លឿនល្បឿន ។
ក្នុងនាមជាតំបន់ដែល មានភាពរស់រវើកជាងគេនៃកំណើនសេដ្ឋកិច្ចសកល ក្នុងរាប់សិបឆ្នាំកន្លងទៅនេះ តំបន់អាស៊ីប៉ាស៊ីហ្វិក បានពឹងផ្អែកលើបរិយាកាស ប្រកបដោយសន្តិភាព និងស្ថិរភាព ប្រកាន់ខ្ជាប់ពហុភាគីនិយម ដ៏ពិតប្រាកដនិង តំបន់និយម ប្រកប ដោយភាព បើកទូលាយ ដែលបានបង្កើត “អច្ឆរិយអាស៊ីប៉ាស៊ីហ្វិក” ដែលញ៉ាំងពិភពលោក ទាំងមូលចាប់អារម្មណ៍ ។ ក្នុងបរិបទបម្រែបម្រួល និម្មាបនកម្ម១រយឆ្នាំ ប្រឈមនឹងពិភពលោក ដែលមានទាំង កាលានុវត្តភាពនិងការសាកល្បង តើត្រូវបង្កើត “៣០ឆ្នាំពណ៌មាស”បន្ទាប់នៃការអភិវឌ្ឍ របស់អាស៊ីប៉ាស៊ីហ្វិកយ៉ាងដូចម្ត៉េច ? គឺនៅតែត្រូវស្វែង រកចម្លើយពីនិន្នាការសកលភាវូប នីយកម្មសេដ្ឋកិច្ចដដែល ។
“បង្កើតនិម្មាបនកម្ម សហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក ប្រកបដោយភាព បើកទូលាយនិង ការតភ្ជាប់ទៅវិញទៅមក” “បណ្តុះកម្លាំងចលករថ្មី នៃកំណើន អាស៊ីប៉ាស៊ីហ្វិក ប្រកបដោយភាព បៃតងនិងច្នៃប្រឌិតថ្មី” “បង្កើតគំនិតអភិវឌ្ឍន៍ អាស៊ីប៉ាស៊ីហ្វិកដែលផ្តល់ផលប្រយោជន៍ជាទូទៅ និងប្រកបដោយបរិយាបន្ន” នេះជាសំណើ៣ចំណុចរបស់លោក Xi Jinping ប្រធានរដ្ឋចិន ដែលលើកឡើងក្នុងកិច្ចប្រជុំកំពូល APEC ដែលបានចង្អុលបង្ហាញពីទិសដៅ ដើម្បីជំរុញការបង្កើត សហគមន៍រួមវាសនារបស់អាស៊ីប៉ាស៊ីហ្វិក និងត្រួសត្រាយការអភិវឌ្ឍរបស់អាស៊ីប៉ាស៊ីហ្វិក ។
ការអភិវឌ្ឍរួមរបស់បណ្តាប្រទេសនានា ទើបជាការអភិវឌ្ឍពិតប្រាកដ ។ និយាយចំពោះតំបន់អាស៊ីប៉ាស៊ីហ្វិក រួមគ្នាធ្វើ “នំខេក”កាន់តែធំនិងចែករំលែក ឱកាសអភិវឌ្ឍសេដ្ឋកិច្ចឱ្យបានល្អ ធ្វើឱ្យតួអង្គសេដ្ឋកិច្ចនិងប្រជាជន កាន់តែច្រើនរួម គ្នាទទួលបានសមិទ្ធផលនៃការអភិវឌ្ឍ នេះជាភារកិច្ច ដែលត្រូវរ៉ាប់រង ដើម្បីជំរុញ សកលភាវូបនីយកម្ម សេដ្ឋកិច្ចដែល អាចផ្តល់ផលប្រយោជន៍ ជាទូទៅនិងមានភាពបរិយាប័ន្ន ។ ជានិច្ចកាល ប្រទេសចិន តែងតែប្រកាន់ ខ្ជាប់គំនិតអភិវឌ្ឍ ដែលចាត់ទុកមនុស្សជាអាទិភាព ។ ក្នុងសន្និសីទ លើកនេះ ប្រទេសចិនបានថ្លែងថា នឹងជំរុញការអនុវត្ត គំនិតផ្តួចផ្តើម ក្នុងអង្គការ សហប្រតិបតិ្តការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ដូចជាលើកកម្ពស់ប្រាក់ ចំណូលរបស់ប្រជាជន និងជំរុញឱ្យ សហគ្រាស ធុនមធ្យម និងតូចទទួលបាន ការអភិវឌ្ឍជាមួយគ្នា ។ ប្រការទាំងនេះ នឹងលើកកម្ពស់សុខុមាលភាព របស់ប្រជាជនក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក ជំរុញសមភាព និងយុត្តិធម៌ក្នុងសង្គម និងជួយសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ទទួលបានការអភិវឌ្ឍ ដែលផ្តល់ផលប្រយោជន៍ជា ទូទៅនិងប្រកបដោយបរិយាបន្ន ។
ក្នុងនាមជាសមាជិក ដ៏សំខាន់ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ការអភិវឌ្ឍរបស់ចិន មិនអាចឃ្លាតពីអាស៊ីប៉ាស៊ីហ្វិក ហើយនឹងផ្តល់ ផលប្រយោជន៍ ថែមមួយកម្រិតទៀតដល់អាស៊ីប៉ាស៊ីហ្វិក ។ ក្នុងកិច្ចប្រជុំកំពូលAPEC លោក Xi Jinping ប្រធានរដ្ឋចិនបានប្រកាសយ៉ាងច្បាស់ថា ប្រទេសចិននឹងធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដើរតាមមាគ៌ាអភិវឌ្ឍន៍ បៃតងយ៉ាងមុតមាំមិនងាករេ បង្កើតប្រព័ន្ធរបបថ្មី របស់សេដ្ឋកិច្ចបែបបើក ទូលាយប្រកប ដោយកម្រិតកាន់តែខ្ពស់ ។ ប្រការនេះនឹងផ្តល់ ផលប្រយោជន៍ ដល់តំបន់អាស៊ីប៉ាស៊ីហ្វិកតាមរយៈការអភិវឌ្ឍថ្មី របស់ចិន ហើយនឹងបំពេញបន្ថែមកម្លាំង ចលករថ្មីដល់កំណើន សេដ្ឋកិច្ចសកល ។
អាចរំពឹងទុកថា រដ្ឋសមាជិកAPEC នឹងបន្តបង្កើតយីហោល្បីឈ្មោះរបស់អាស៊ីប៉ាស៊ីហ្វិកបែបបើកទូលាយនិងបរិយាប័ន្ន បង្កើតយីហោថ្មីរបស់អាស៊ីប៉ាស៊ីបែបបៃតងនិងឌីជីថល ធ្វើឱ្យមហាសមុទ្រប៉ាស៊ីហ្វិកក្លាយជាច្រកជំរុញវិបុលភាពនិងកំណើន ដើម្បីបង្កើត “៣០ឆ្នាំពណ៌មាស”បន្ទាប់នៃការអភិវឌ្ឍន៍របស់អាស៊ីប៉ាស៊ីហ្វិក ៕