នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញទៅដល់ទីក្រុង Rio de Janeiro តាមយន្តហោះពិសេស ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 លើកទី១៩ ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសប្រេស៊ីល តបតាមការអញ្ជើញរបស់ លោក Lula ប្រធានាធិបតីសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ។
លោក Xi Jinping បានថ្លែងសុន្ទរកថា ជាលាយលក្ខណ៍អក្សរ នៅអាកាសយានដ្ឋាន ដោយថ្លែងអំណរគុណយ៉ាងស្មោះ និងជូនពរដ៏ល្អបវរចំពោះរដ្ឋាភិបាល និងប្រជាជនប្រេស៊ីល ។
លោក Xi Jinping បានថ្លែងថា ឆ្នាំនេះ ប្រទេសទាំងពីរបានអបអរសាទរ ខួប៥០ឆ្នាំនៃការបង្កើតទំនាក់ ទំនងការទូតយ៉ាង អធិកអធម ខ្ញុំទន្ទឹងរង់ ចាំធ្វើការផ្លាស់ប្តូរមតិយោបល់យ៉ាង ស៊ីជម្រៅជាមួយលោកប្រធានាធិបតី Lula ស្តីពីការពង្រឹងទំនាក់ ទំនងចិន-ប្រេស៊ីល ពង្រឹងការតភ្ជាប់ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសទាំងពីរ ព្រមទាំងបញ្ហា អន្តរជាតិ និង តំបន់ដែលយកចិត្តទុកដាក់រួម ។ ជឿជាក់ថា ដំណើរទស្សន កិច្ចលើកនេះ នឹងពង្រឹងបន្ថែមទៀត នូវការកសាងទំនុកចិត្តគ្នា ទៅវិញទៅមក ជាយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ ធ្វើឱ្យកាន់តែស៊ីជម្រៅ នូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ លើវិស័យផ្សេងៗ និងជំរុញទំនាក់ទំនងចិន-ប្រេស៊ីលឱ្យចាប់ដំណើរការ “៥០ ឆ្នាំមាស” បន្ទាប់ ។ ខ្ញុំក៏ទន្ទឹងរង់ចាំចូលរួមកិច្ចប្រជុំកំពូល G20 លើកទី ១៩ និងធ្វើការជាមួយគ្រប់ភាគីដើម្បីពិភាក្សាអំពីផែនការសំខាន់ៗ ស្វែងរកការអភិវឌ្ឍ រួមគ្នាផ្តូចផ្តើមគំនិតអំពីពហុភាវូបនីយកម្មពិភពលោក និងសកលភាវូបនីយកម្ម សេដ្ឋកិច្ចដែលស្មើភាព និងមានសណ្តាប់ធ្នាប់ ព្រមទាំងផ្តល់ផល ប្រយោជន៍ទូទៅ និងប្រគបដោយបរិយបន្ន ដើម្បីជំរុញG20 ឱ្យបន្តដើរតួនាទីកាន់តែធំ ៕