ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ បទពិសោធន៍ និងការបំផុសគំនិត ៧ចំណុច បានតម្រង់ទិសដៅ យ៉ាងច្បាស់លាស់ សម្រាប់ការអភិវឌ្ឍ ទំនាក់ទំនងរវាងចិន និងអាមេរិក

ថ្ងៃទី១៦ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោកXi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សាការងារ ជាមួយលោកBiden ប្រធានាធិបតី អាមេរិក នៅទីក្រុងLimaនៃប្រទេសប៉េរូ ។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បានធ្វើកិច្ចប្រាស្រ័យ ទាក់ទងយ៉ាង ស្មោះត្រង់ ស៊ីជម្រៅនិងប្រកប ដោយលក្ខណៈស្ថាបនា ជុំវិញទំនាក់ទំនងចិន-អាមេរិក និងបញ្ហាអន្តរជាតិនិងតំបន់។ លោកXiJinpingប្រធានរដ្ឋចិន បានបូកសរុបបទពិសោធន៍ និងការបំផុសគំនិត៧ចំណុច នៃការអភិវឌ្ឍទំនាក់ទំនង រវាងចិននិង អាមេរិក ក្នុងរយៈពេល៤ឆ្នាំកន្លងមក ដោយគូសបញ្ជាក់ថា ភាគីចិនបានប្រកាន់ខ្ជាប់នូវ”ការមិនកែប្រែចំនួន៤” ហើយរីករាយបន្តរក្សាការសន្ទនាគ្នា ពង្រីកកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងការខ្វែងគំនិត ជាមួយភាគីអាមេរិក ដើម្បីបន្តនិន្នាការស្ថិរភាព នៃទំនាក់ទំនងរវាងចិន និងអាមេរិក ដែលទទួលបានមក ដោយមិនងាយស្រួល។ ព្រមពេលជាមួយគ្នានេះ ភាគីទាំងពីរក៏ មិនបានបញ្ច្រៀស ពីការខ្វែងគំនិតដែរ ។ លោកXi Jinping ប្រធានរដ្ឋចិន បានអធិប្បាយ យ៉ាងស៊ីជម្រៅ អំពីគោលជំហរ ជាគោលការណ៍របស់ភាគីចិន លើបញ្ហាសំខាន់ៗ ។ លោកBiden ប្រធានាធិបតីអាមេរិក បានរំលឹកឡើងវិញ នូវពាក្យសន្យា ផ្នែកនយោបាយរបស់ភាគីអាមេរិក ដូចជាមិនស្វែងរក” សង្រ្គាមត្រជាក់ថ្មី”ជាមួយប្រទេសចិន និងមិនគាំទ្រឱ្យ”តៃវ៉ាន់ឯករាជ្យ”ជាដើម ។

ក្នុងរយៈពេល៤ឆ្នាំកន្លងទៅ ទំនាក់ទំនងរវាងចិន និងអាមេរិកបានជួបប្រទះនឹងការឡើងចុះ ប៉ុន្តែសម្រេចបាននូវ ស្ថិរភាពជាទូទៅ។ ភាគីទាំងពីរបានស្ដារឡើងវិញ និងបង្កើតជាថ្មីនូវយន្តការ ប្រាស្រ័យទាក់ទងចំនួនជាង២០ ហើយទទួលបានសមិទ្ធផល វិជ្ជមានក្នុង វិស័យការទូត សន្តិសុខ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម យោធា ការបង្រ្កាបគ្រឿងញៀន និងវប្បធម៌មនុស្សជាតិជាដើម។

ក្នុងកិច្ចជំនួបលើកនេះ លោកXiJinpingប្រធានរដ្ឋចិនបានបូកសរុបនូវបទពិសោធន៍និងការបំផុសគំនិត៧ចំណុច រួមមាន៖ ត្រូវមានការយល់ដឹង ជាយុទ្ធសាស្រ្តដ៏ត្រឹមត្រូវ ត្រូវគោរពពាក្យសន្យានិងអនុវត្តតាមពាក្យសន្យា ត្រូវរាប់អានគ្នាដោយ ស្មើភាព មិនបំពានលើ ខ្សែបន្ទាត់ក្រហម ត្រូវធ្វើកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការឱ្យបានច្រើន ត្រូវឆ្លើយតបទៅនឹង ការរំពឹងទុករបស់ប្រជាជន និងត្រូវបង្ហាញពី ទំនួលខុសត្រូវរបស់ប្រទេសធំ។ ប្រការទាំងនេះ សុទ្ធតែជាសេចក្តីសង្ខេប នៃបទពិសោធន៍បន្ទាប់ពីបានបង្កើតទំនាក់ទំនង ការទូតរវាងចិន និងអាមេរិកអស់រយៈពេល៤៥ឆ្នាំមក ដែលពាក់ព័ន្ធនឹង បញ្ហាគន្លឹះដូចជា តើភាគីអាមេរិក គួរចាត់ទុកប្រទេសចិន យ៉ាងដូចម្តេច តើភាគីទាំងពីរគួរធ្វើការប្រាស្រ័យ ទាក់ទងដោយ ស្មើភាពយ៉ាងដូចម្តេច តើភាគីទាំងពីរគួរគ្រប់គ្រង ការខ្វែងគំនិត និងរួមគ្នា រ៉ាប់រងទំនួលខុសត្រូវសកល យ៉ាងដូចម្តេចជា ដើម ដែលបានតម្រង់ទិសដៅយ៉ាងច្បាស់ លាស់សម្រាប់ការអភិវឌ្ឍ ទំនាក់ទំនងរវាងចិននិងអាមេរិក។

ទន្ទឹមនឹងនេះ លោកXiJinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា គោលដៅរបស់ភាគីចិន ស្តីពីការធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីឱ្យទំនាក់ទំនងរវាងចិននិងអាមេរិក ទទួលការអភិវឌ្ឍ ប្រកបដោយស្ថិរភាព ភាពល្អបរិសុទ្ធនិងនិរន្តរភាពមិនបានកែប្រែ គោលការណ៍សម្រាប់ដោះស្រាយ ទំនាក់ទំនងរវាងចិន និងអាមេរិក ដោយអនុលោម តាមការគោរពគ្នាទៅវិញទៅមក ការរួមរស់នៅដោយសន្តិភាព និងការធ្វើកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះមិនបានកែប្រែ គោលជំហរស្តីពីការគាំពារយ៉ាង មុតមាំនូវអធិបតេយ្យភាព សន្តិសុខនិង ផលប្រយោជន៍អភិវឌ្ឍន៍របស់ខ្លួនមិនបានកែប្រែ ហើយបំណងប្រាថ្នា ស្តីពីការបន្តពង្រឹងនិងពង្រីកចំណងមិត្តភាព ប្រពៃណីរវាង ប្រជាជនចិននិង អាមេរិកក៏មិនបានកែប្រែដែរ ។” ការមិនបានកែប្រែ ទាំង៤” នេះបានឆ្លុះបញ្ចាំង ពីភាពទទួលខុសត្រូវនិង បេសកកម្មរបស់ភាគីចិន ក្នុងការគាំពារផល ប្រយោជន៍ជាស្នូលរបស់ប្រជាជន នៃប្រទេសទាំងពីរ និងគាំពារសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក ក៏ដូចជាបានបង្ហាញពីទំនួលខុសត្រូវ របស់ប្រទេសធំ។

ផ្ទុយទៅវិញ មនុស្សមួយចំនួន របស់ភាគីអាមេរិកបានប្រកាន់ ខ្ជាប់នូវគំនិតសង្រ្គាមត្រជាក់ ចាត់ទុកប្រទេសចិន ជា”ដៃគូប្រកួតប្រជែ ងយុទ្ធសាស្ត្រធំបំផុត”ដោយខុសឆ្គង ញុះញង់ឱ្យ”កាត់ផ្តាច់ទំនាក់ ទំនងនិងផ្តាច់ខ្សែ សង្វាក់”និងបង្កើត របាំងគ្រប់បែបយ៉ាង ដែលបណ្តាលឱ្យ ទំនាក់ទំនងរវាងចិន និងអាមេរិកធ្លាក់ដល់ កម្រិតទាបបំផុត ចាប់តាំងពីបង្កើតទំនាក់ ទំនងការទូតមក។ ការពិតបានបញ្ជាក់ ម្តងហើយម្តងទៀតថា បើចិននិងអាមេរិកមានទំនាក់ទំនងល្អ នោះនឹងមានអំណោយ ផលដល់ប្រទេសទាំងពីរ តែបើបដិបក្ខគ្នាវិញ នោះនឹងត្រូវខាតបង់ ទាំងអស់គ្នា ។ មានតែបោះបង់ចោល នូវគំនិតល្បែងផលបូកសូន្យ និងកែតម្រូវការ យល់ដឹងជាយុទ្ធសាស្រ្តចំពោះប្រទេសចិន ទើបអាចអភិវឌ្ឍទំនាក់ទំនង រវាងចិន និងអាមេរិកឱ្យបានល្អ ។
“ផែនដីមានទំហំធំគ្រប់គ្រាន់ សម្រាប់ ការអភិវឌ្ឍរួមគ្នានិងមាន វិបុលភាពរៀងៗ ខ្លួនរបស់ប្រទេសចិននិងអាមេរិក។ “ក្រោមការដឹកនាំជាយុទ្ធសាស្ត្រ របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ការវិវឌ្ឍរីកចម្រើននៃទំនាក់ទំនង រវាងចិននិងអាមេរិក គឺទទួលបានមក ដោយមិនងាយស្រួលទេ ហើយគួរតែរួមគ្នាថែរក្សា។ ក្នុងរយៈពេលពីរ ខែខាងមុខ រដ្ឋាភិបាលថ្មីរបស់ អាមេរិក នឹងចូលកាន់អំណាច ។ សង្ឃឹមថា ភាគីទាំងពីរនឹងប្រកាន់ខ្ជាប់ នូវគោលការណ៍ ស្តីពីការគោរពគ្នាទៅវិញទៅមក រួមរស់នៅដោយសន្តិភាពនិងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះហើយចាត់ទុកបទពិសោធន៍និងការបំផុសគំនិត៧ចំណុចដែលលើកឡើងដោយ លោក XiJinping ប្រធានរដ្ឋចិនជាការណែនាំ ដើម្បីសម្រេចបាននូវស្ថិរភាព នៃទំនាក់ទំនងរវាង ចិននិងអាមេរិក ព្រមទាំងរកឃើញផ្លូវរួមរស់ នៅជាមួយគ្នាដ៏ត្រឹមត្រូវ សម្រាប់ចិននិងអាមេរិកក្នុងយុគសម័យថ្មី ដើម្បីផ្តល់សុខសុភមង្គលនិងផលប្រយោជន៍ ដល់ប្រទេសទាំងពីរនិងសកលលោក៕

To Top