ព័ត៌មានអន្តរជាតិ

លោកXi Jinping ប្រធានរដ្ឋចិន អញ្ជើញចូលរួម កិច្ចប្រជុំកំពូល G20 លើកទី ១៩ ព្រមនិងថ្លែង សុន្ទរកថាគន្លឹះ

នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 លើកទី១៩នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ។
ក្នុងខណៈពេលពិគ្រោះពិភាក្សា លើប្រធានបទ “ការប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាន និងភាពក្រីក្រ”នៅក្នុងសន្និសីទ ដំណាក់កាលទីមួយ នៃកិច្ចប្រជុំកំពូល G20 លើកទី ១៩ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែង សុន្ទរកថាគន្លឹះ ដែលមានចំណងជើងថា “កសាងពិភពលោកមួយដ៏យុត្តិធម៌ដែលមានការអភិវឌ្ឍរួម” ។
លោក Xi Jinping បានលើកឡើងថា ដំណើរការកាត់ បន្ថយភាពក្រីក្រ របស់ប្រទេសចិនបង្ហាញថា បញ្ហាភាពក្រីក្រនៅ ក្នុងប្រទេសកំពុងអភិវឌ្ឍន៍គឺអាចដោះស្រាយបាន ។ ប្រការដែលប្រទេសចិន ទទួលបានជោគជ័យក្នុង ការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ គឺប្រកបដោយអត្ថន័យជាសកល ។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិន ជាសមាជិកមួយ នៃសកលខាងត្បូងជាប់រហូតនិងជាដៃគូ សហប្រតិបត្តិការ យូរអង្វែង ដែលអាចជឿទុកចិត្តបាន នៃប្រទេសកំពុងអភិវឌ្ឍន៍ ជាអ្នកចូលរួមយ៉ាងសកម្មនិង ជាអ្នកអនុវត្តជាក់ស្តែងក្នុងការគាំទ្រដល់ការអភិវឌ្ឍសកល ហើយមានឆន្ទៈក្នុងការពួតដៃគ្នា ជាមួយប្រទេសកំពុង អភិវឌ្ឍន៍ដើម្បីសម្រេចបាននូវទំនើបកម្ម។

លោក Xi Jinping បានប្រកាស ពីប្រតិបត្តិការចំនួន ៨ របស់ប្រទេសចិន ដើម្បីគាំទ្រដល់ការអភិវឌ្ឍ ជាសកលក្នុងពេលថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ។
ទី ១ រួមគ្នាកសាង “ខ្សែក្រវាត់ និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់ បន្តកសាងបណ្តាញតភ្ជាប់គ្នាគ្រប់វិស័យ ចាត់ទុកផ្លូវសូត្របៃតង ជាទិសដៅណែនាំនិងផ្តល់កម្លាំងចលករដល់ផ្លូវសូត្រឌីជីថល។ ទី២ អនុវត្តគំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកល កសាងឱ្យបានល្អនូវមជ្ឈមណ្ឌលស្រាវជ្រាវសកលខាងត្បូង ដើម្បីបន្តគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍។ ទី៣ គាំទ្រការអភិវឌ្ឍរបស់អាហ្វ្រិក។ ទី៤ គាំទ្រកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់ការកាត់បន្ថយភាពក្រីក្រ និងសន្តិសុខស្បៀង។ ទី៥ ប្រទេសចិន ប្រេស៊ីល អាហ្រ្វិកខាងត្បូង និងសហភាពអាហ្រ្វិក បានរួមគ្នាលើកឡើងនូវ “គំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការ អន្តរជាតិខាងការបើកចំហផ្នែកវិទ្យាសាស្ត្រ ” ដើម្បីជំរុញសមិទ្ធផលច្នៃប្រឌិ តផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាសកល ឱ្យផ្តល់ផលប្រយោជន៍ កាន់តែច្រើនដល់សកលខាងត្បូង។ ទី ៦ គាំទ្រ G20 ក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែងដែលផ្តល់ផលប្រយោជន៍ ដល់សកលខាងត្បូង។ ទី៧ អនុវត្ត “ផែនការសកម្មភាព ប្រឆាំង អំពើពុករលួយ”នៃ G20។ ទី ៨ ប្រទេសចិននឹងធ្វើ ឱ្យមានសុក្រឹត ភាពនូវប្រព័ន្ធនិង យន្តការបើកចំហកម្រិតខ្ពស់ ដោយពង្រីកការបើក ចំហជាឯកតោ ភាគីចំពោះប្រទេសអភិវឌ្ឍន៍តិចតួច ហើយក៏បានប្រកាសពីការផ្តល់ការ អនុគ្រោះពន្ធសូន្យលើទំនិញ នាំចូលពីប្រទេសអភិវឌ្ឍន៍តិចតួចទាំងអស់ ដែលមានទំនាក់ទំនងការ ទូតជាមួយប្រទេសចិន ៕

To Top