ព័ត៌មានអន្តរជាតិ

ចិន៖ ក្មេងៗជាច្រើននាក់របួស ក្រោយពីរថយន្តមួយគ្រឿងជិះបុក នៅខាងក្រៅសាលា បឋមសិក្សាមួយ នៅក្នុងខេត្ត Hunan

VN Express

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ចិនបានផ្សាយថា សិស្សសាលាជាច្រើននាក់ បានរងរបួស នៅថ្ងៃអង្គារនេះ បន្ទាប់ពីរថយន្តមួយគ្រឿង បានជិះបុកនៅខាងក្រៅសាលាបឋមសិក្សាមួយ ស្ថិតនៅក្នុងខេត្ត Hunan ភាគកណ្តាលប្រទេសចិន។ ទូរទស្សន៍រដ្ឋ CCTV បានផ្សាយថា “សិស្សសាលា ជាច្រើននាក់បានរងរបួស គ្រោះថ្នាក់នេះកំពុងត្រូវ បានស៊ើបអង្កេត” ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ផ្អែកការផ្សាយរបស់ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ គឺមិនបាននិយាយថាតើការជិះបុកនេះ គឺធ្វើឡើងដោយមានចេតនាឬអត់ នោះទេ។

វីដេអូដែលផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន ដែលផ្គូផ្គងរូបភាព នៃសាលារៀនអនឡាញ ហាក់ដូចជាបង្ហាញពីលទ្ធផលក្រោយ នៃឧប្បត្តិហេតុនេះ ដោយក្មេងៗជាច្រើននាក់បានរត់ទាំង ភ័យស្លន់ស្លោចេញពីកន្លែងរថយន្តដេញបុក។ មនុស្សជាច្រើននាក់ រួមទាំងក្មេងតូចម្នាក់ អាចត្រូវបានគេមើល ឃើញដេកលើដី។

រូបភាពផ្សេងទៀតបានបង្ហាញថា បុរសដែលប្រឡាក់ឈាមម្នាក់ ត្រូវបានអ្នកធ្វើដំណើរវាយនឹងដំបង ខណៈគាត់ដេកនៅនឹងដីក្បែររថយន្ត SUV មួយគ្រឿង។ ការបុកនេះបានកើតឡើងនៅខាងក្រៅសាលាបឋមសិក្សា Yong’an ក្នុងទីក្រុង Changde ភាគកណ្តាលប្រទេសចិន។

សូមរំលឹកថា ប្រទេសចិនបានឃើញ ឧប្បត្តិហេតុ មនុស្សស្លាប់និងរបួស ជាច្រើននាក់ក្នុងសប្តាហ៍កន្លងមក ដែលបានជំរុញឱ្យមានការពិភាក្សា យ៉ាងទូលំទូលាយ តាមអ៊ីនធឺណិត អំពីចំនួនកើនឡើង នៃអំពើហិង្សា ដែលហាក់ដូចជាចៃ ដន្យលើជនស៊ីវិល។ កាលពីថ្ងៃច័ន្ទកន្លងទៅនេះ បុរសម្នាក់បានសម្លាប់មនុស្ស ៣៥នាក់ និងរបួសជាង ៤០នាក់ទៀត នៅពេលដែលគាត់បានបើករថយន្តរបស់គាត់ចូលទៅក្នុងហ្វូងមនុស្សនៅទីក្រុង Zhuhai ភាគខាងត្បូង ដែលជាការវាយប្រហារដ៏សាហាវបំផុត របស់ប្រទេសនេះក្នុងរយៈពេលមួយទសវត្សរ៍មកនេះ។

យ៉ាងណាក៏ដោយ អាជ្ញាធរចិនបានចំណាយពេលជិត ២៤ ម៉ោង ដើម្បីបញ្ចេញចំនួនអ្នកស្លាប់នោះ ហើយវីដេអូនៃ ការវាយប្រហារក្រោយ មកហាក់ដូចជាត្រូវបានលុប ចេញពីប្រព័ន្ធផ្សព្វផ្សាយសង្គម៕
ប្រែសម្រួលៈ ណៃ តុលា

To Top