ព័ត៌មានអន្តរជាតិ

លោក Netanyahu ប្រកាសផ្តល់រង្វាន់៥លានដុល្លារ សម្រាប់អ្នកជួយចំណាប់ខ្មាំង ក្នុងមួយនាក់គេច ចេញពីតំបន់ហ្គាហ្សា

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាស ផ្តល់រង្វាន់ ចំនួន៥លានដុល្លារ ដល់ជនណា ដែលនាំចំណាប់ខ្មាំងម្នាក់ ដែលនៅរស់រានមានជីវិត ពីហ្គាហ្សាមកផ្ទះវិញ ហើយលោក​បាន​ ធ្វើ​ការ​សន្យា​នេះក្នុង​អំឡុង ​ពេល​បំពេញ​ទស្សនកិច្ច​ ទៅ​កាន់​ទីតាំងមួយកន្លែង របស់ជនប៉ាឡេស្ទីន​ កាល​ពី​ថ្ងៃ​អង្គារ។

រំលឹកដែរក្រុមសកម្មប្រយុទ្ធ ប៉ាឡេស្ទីន Hamas បានចាប់ខ្លួនមនុស្សជាង២៥០នាក់ នៅក្នុងការវាយឆ្មក់ដ៏សាហាវ របស់ខ្លួនលើភាគ ខាងត្បូងអ៊ីស្រាអែល ក្នុងខែតុលា ឆ្នាំ ២០២៣។

ក្នុងនោះចំណាប់ខ្មាំងខ្លះ ត្រូវបានប្រគល់មកវិញតាមរយៈការចរចា ឬសកម្មភាពយោធា ខណៈដែលអ្នកផ្សេងទៀត ត្រូវបានសម្លាប់ រួមទាំង ដោយយោធាអ៊ីស្រាអែលផងដែរហើយ គិតត្រឹមដើមខែវិច្ឆិកា ទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់របស់អ៊ីស្រាអែល តាមសេចក្តីរាយការណ៍បានវាយតម្លៃថា មនុស្សរហូតដល់៥១នាក់ទៀតដែលនៅរស់រានមានជីវិត និងត្រូវបានឃុំខ្លួន ដោយពួកសកម្មប្រយុទ្ធ។

លោក Netanyahu​ក៏បានថ្លែងបែបនេះផងដែរ ក្រៅតែពីការផ្តល់ប្រាក់រង្វាន់ថា ៖ ខ្ញុំចង់និយាយទៅកាន់ អ្នកដែលចាប់ ចំណាប់ខ្មាំងរបស់យើង ថាអ្នកណាហ៊ាន ធ្វើបាបចំណាប់ខ្មាំងរបស់យើង អ្នកនោះនឹងត្រូវរ៉ាប់រង ការសងសង់ពីយើងវិញ ។ យើង​នឹង​តាម​រក​អ្នក ហើយ​យើង​នឹង​រក​ឃើញ​អ្នកឲ្យឃើញ។

គួរឲ្យដឹងដែរថាកាលពី២សប្តាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល ធ្លាប់បានរាយការណ៍ម្តងហើយថា លោក Netanyahu មានបំណងផ្តល់ប្រាក់លោះ ជាច្រើនលានដុល្លារក្នុង មួយចំណាប់ខ្មាំង និងការឆ្លងកាត់ដោយ សុវត្ថិភាពចេញពីហ្គាហ្សា ដល់នរណាម្នាក់ដែលមានបំណង ចង់ចរចាជាមួយរដ្ឋាភិបាលរបស់គាត់៕

ប្រែសម្រួល៖ស៊ុនលី

To Top