ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែលឆ្លើយតប នឹងដីកាចាប់ខ្លួនលោក Netanyahu របស់ ICC ហើយថា តុលាការនេះ ឈរនៅខាងភេរវករ

RT News

បរទេស៖ មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល បានវាយប្រហារតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ (ICC) សម្រាប់ការចេញដីកា ចាប់ខ្លួននាយករដ្ឋមន្ត្រី លោក Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីក្រសួង ការពារជាតិ លោក Yoav Gallant ដោយចោទប្រកាន់ស្ថាប័ន ដែលមានមូលដ្ឋាន នៅទីក្រុងឡាអេនេះថា ប្រឆាំងនឹងពួកយូដា និងជាភាគីជាមួយភេរវករ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ICC បាន​ចោទ​លោក Netanyahu និងលោក Yoav Gallant ពីបទឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ អំឡុង​ពេល​សង្គ្រាម​របស់​អ៊ីស្រាអែល​ជាមួយ​ក្រុម​ ប្រដាប់​អាវុធ​ប៉ាឡេស្ទីន Hamas នៅ​តំបន់ Gaza។

ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog បានហៅការសម្រេចចិត្តនេះថា “គួរឱ្យស្អប់ខ្ពើម” ហើយបានអះអាងថា “វាធ្វើឱ្យចំអកដល់ការលះបង់ របស់អស់អ្នកដែលតស៊ូដើម្បីយុត្តិធម៌ – ពីជ័យជំនះរបស់សម្ព័ន្ធមិត្ត លើពួកណាស៊ី រហូតដល់ថ្ងៃនេះ” ។

លោក Herzog បានសរសេរនៅលើ គេហទំព័រ Xថា ICC “បានជ្រើសរើស ផ្នែកខាងភេរវកម្ម និងអំពើអាក្រក់ លើលទ្ធិប្រជាធិបតេយ្យ និងសេរីភាព ហើយបានប្រែក្លាយប្រព័ន្ធយុត្តិធម៌ ទៅជាខែលការពារ មនុស្សសម្រាប់ឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិរបស់ក្រុមហាម៉ាស”។

ចំណែករដ្ឋមន្ត្រីសន្តិសុខជាតិ ស្តាំនិយមជ្រុល របស់អ៊ីស្រាអែល Itamar Ben Gvir បានអះអាងថាស្ថាប័ន ដែលមានមូលដ្ឋាន នៅទីក្រុងឡាអេបាន “បង្ហាញជាថ្មីម្តងទៀតថា វាប្រឆាំងនឹងពួកយូដាតាមរយៈ និងតាមរយៈ”៕
ប្រែសម្រួលៈ ណៃ តុលា

To Top