PRAGUE៖ ប៉ូលិស និងអ្នកជួយសង្គ្រោះបានបញ្ជាក់ថា មានមនុស្សប្រហែល១៥០នាក់ ត្រូវបានជម្លៀសចេញកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងទីប្រជុំជន Prague ដោយសារតែមានការលេចធ្លាយឧស្ម័ន ។
ប៉ូលិសបានឲ្យដឹងនៅលើវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយអំពាវនាវដល់សាធារណជន ឱ្យជៀសវាងចូលទៅក្នុងតំបន់នោះ ។ “ការលេចធ្លាយឧស្ម័ន ត្រូវបានបិទផ្លូវ Opatovicka ក្នុងទីក្រុង Prague 1ហើយមនុស្សចំនួន១៥០នាក់ ត្រូវបានជម្លៀសចេញពីអគារ ៦ជាន់ផងដែរ” ។
គេបានដឹងថា ការលេចធ្លាយឧស្ម័នបានកើតឡើង នៅពេលព្រលប់ ដោយក្រុមសេវាសង្គ្រោះវេជ្ជសាស្រ្ត នៅក្នុងតំបន់រាយការណ៍ភ្លាមៗ បន្ទាប់ពីម៉ោង៧យប់ដែលបានបញ្ជាក់ថា មិនមានការរងរបួសណាមួយ ត្រូវបានកត់ត្រានៅឡើយទេ ។
ក្រុមអ្នកពន្លត់អគ្គីភ័យបានឲ្យដឹងថា ពួកគេបានអនុវត្តវិធានការបង្ការអគ្គិភ័យ និងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយ នាយកដ្ឋានសង្គ្រោះបន្ទាន់ឧស្ម័ន ដើម្បីការពារការលេចធ្លាយតទៅទៀត ។
ក្រុមពន្លត់អគ្គីភ័យក្រុង PRAGUE បានឲ្យដឹងនៅក្នុងប៉ុស្តិ៍ចុងក្រោយ នៅលើបណ្តាញសង្គម X យ៉ាងដូច្នេះថា “ការផ្តោតអារម្មណ៍នៅតែបន្តធ្វើឡើង ដោយត្រូវបានវាស់ស្ទង់នៅកន្លែង នៃការធ្វើអន្តរាគមន៍។ បុគ្គលិកថាមពលបានភ្ជាប់ បណ្តាញថាមពលវិញហើយ ។ ក្រោយមក អ្នកជម្លៀសនឹងត្រឡប់មកផ្ទះរបស់ពួកគេវិញ” ដែរ ។
យ៉ាងណាមិញ គេនៅមិនទាន់ដឹងអំពីមូលហេតុនៃ ការលេចធ្លាយឧស្ម័ននេះនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា