ព័ត៌មានអន្តរជាតិ

អង់គ្លេស បង្ហាញអំពីសញ្ញាថាខ្លួននឹងអាចធ្វើការចាប់ឃាត់ខ្លួនលោក Netanyahu តាម ICC

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យរបស់ រដ្ឋាភិបាលអង់គ្លេសបាននិយាយថា ចក្រភពអង់គ្លេសទំនងជានឹងគោរពតាមដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ប្រឆាំងនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ប្រសិនបើគាត់មកទស្សនកិច្ចនៅក្នុងប្រទេសរបស់ខ្លួន។

តុលាការ ICC ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងស្វែងរកលោក Netanyahu លើការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធនឹងជម្លោះនៅតំបន់ហ្គាហ្សាខណៈដែលអ៊ីស្រាអែល និងអាមេរិកបានថ្កោលទោស និងប្រឆាំងទៅនឹងសេចក្តីសម្រេចចិត្តមួយនេះ។

អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីអង់គ្លេស Keir Starmer បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសកាលពីថ្ងៃសុក្រថា ចក្រភពអង់គ្លេសនឹងតែងតែគោរពតាមកាតព្វកិច្ចផ្លូវច្បាប់របស់ខ្លួន ដូចដែលបានកំណត់ដោយច្បាប់ក្នុងស្រុក និងពិតជាច្បាប់អន្តរជាតិ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា នីតិវិធីក្នុងស្រុកដែលភ្ជាប់នឹងដីកាចាប់ខ្លួន ICC មិនដែលត្រូវបានប្រើដោយចក្រភពអង់គ្លេសទេពីព្រោះគ្មាននរណាម្នាក់ចង់បានដោយតុលាការមិនធ្លាប់មកបំពេញទស្សនកិច្ចនៅក្នុងប្រទេសនោះទេ។

គួរឲ្យដឹងដែរថានៅព្រឹកថ្ងៃដដែល រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Yvette Cooper បាននិយាយថា វាមិនសមស្របទេ សម្រាប់លោកស្រីក្នុងការធ្វើអត្ថាធិប្បាយលើដីកានេះ ដោយសារ ICC ជាស្ថាប័នឯករាជ្យ៕

ប្រែសម្រួល៖ ស៊ុនលី

To Top