ព័ត៌មានអន្តរជាតិ

អាមេរិកជឿជាក់ថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំគ្នានៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗនេះ

Afp

បរទេស៖ ប្រមុខមន្ទីរបញ្ចកោណលោក Lloyd Austin បាននិយាយនៅថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិករំពឹងថា ទាហានកូរ៉េខាងជើងរាប់ពាន់នាក់ ដែលប្រមូលផ្តុំគ្នានៅក្នុងប្រទេសរុស្ស៊ី “ឆាប់” នេះ គឺនឹងចូលប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Austin បាននិយាយថា ទាហានកូរ៉េខាងជើងប្រហែល ១០.០០០នាក់ ត្រូវបានគេជឿថា មានមូលដ្ឋាននៅក្នុងតំបន់ព្រំដែនរុស្ស៊ី Kursk ជាកន្លែងដែលពួកគេកំពុងត្រូវបាន “បញ្ចូលទៅក្នុងទម្រង់រុស្ស៊ី”។

លោក Austin បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពេលឈប់សម្រាកនៅប្រទេសហ្វីជីថា “ផ្អែកលើអ្វីដែលពួកគេបានទទួលការបណ្តុះបណ្តាល របៀបដែលពួកគេត្រូវបានបញ្ចូលទៅក្នុងទម្រង់រុស្ស៊ី ខ្ញុំរំពឹងយ៉ាងពេញលេញថា នឹងឃើញពួកគេចូលរួមក្នុងការប្រយុទ្ធក្នុងពេលឆាប់ៗនេះ” ។

ផ្ទាំងពាណិជ្ជកម្ម

លោក Austin បាននិយាយទៀតថា លោកមិនបានឃើញការរាយការណ៍ដ៏សំខាន់អំពីកងទ័ពកូរ៉េខាងជើងកំពុងធ្វើការប្រយុទ្ធយ៉ាងសកម្មរហូតមកដល់ពេលនេះទេ។

មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូង និងក្រុមស្រាវជ្រាវមួយកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ប្រទេសរុស្ស៊ីបានផ្តល់ប្រេងដល់ទីក្រុងព្យុងយ៉ាង ផ្តល់អាវុធមីស៊ីល និងជំនួយសេដ្ឋកិច្ចជាថ្នូរនឹងកងទ័ព ដែលទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូលបានចោទថាបានបញ្ជូនទៅជួយរុស្ស៊ី៕

ប្រែសម្រួលៈ ណៃ តុលា

To Top