ព័ត៌មានអន្តរជាតិ

ចិន នៅតែ​ប្រកាន់​ជំហរ មិន​ខ្វល់​ពី​លទ្ធផល​បោះឆ្នោត​របស់​អាមេរិក

Xinhua

ប៉េកាំង៖ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានផ្តួល លោកស្រី កាម៉ាឡា ហារីស ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាពេលថ្មីៗនេះ សំណួរមួយត្រូវបានលើកឡើងជាញឹកញាប់៖ តើអ្វីនឹងជាផលប៉ះពាល់នៃការត្រលប់មកវិញរបស់លោក ត្រាំ លើការប្រែប្រួលនៃទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក? 

ការពិនិត្យឡើងវិញលើសេចក្តីថ្លែងការណ៍របស់លោក ត្រាំ ក្នុងអំឡុងពេលយុទ្ធនាការបង្ហាញថា ប្រធានាធិបតីជាប់ឆ្នោតអាចជំរុញឱ្យមានការកាត់បន្ថយសេដ្ឋកិច្ចបន្ថែមទៀតពីប្រទេសចិន។

រដ្ឋបាលលោក បៃដិន បានដាក់ពន្ធខ្ពស់លើផលិតផលរបស់ចិន ជាពិសេសនៅក្នុងវិស័យរថយន្តអគ្គិសនី និងផ្នែក photovoltaic ។  រដ្ឋបាលថ្មីអាមេរិក អាចនឹងបន្តទៅមុខទៀត នៅពេលដែលលោក ត្រាំ ចាត់ទុកពន្ធខ្ពស់ជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយ ដើម្បីទប់ស្កាត់ការរីកចំរើនផ្នែកបច្ចេកវិទ្យា និងសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយស្នើឡើងនូវពន្ធខ្ពស់រហូតដល់ ៦០ ភាគរយលើផលិតផលចិន។

រដ្ឋបាលលោល ត្រាំ បានផ្តួចផ្តើមជាឯកតោភាគីនូវសង្រ្គាមពាណិជ្ជកម្មប្រឆាំងនឹងប្រទេសចិនក្នុងឆ្នាំ២០១៨ ដែលជាគោលនយោបាយដែលមានហេតុផលនយោបាយ និងរំខាន។  ទោះជាយ៉ាងណាក៏ដោយ ជាងប្រាំឆ្នាំមកនេះ វាបានក្លាយជាភស្តុតាងដែលថារដ្ឋបាលលោក ត្រាំ បានប៉ាន់ស្មានមិនដល់ភាពធន់របស់ប្រទេសចិន។ 

សហរដ្ឋអាមេរិកនៅតែបន្តនាំចូលពីប្រទេសចិន ទោះបីជាមានពន្ធខ្ពស់ក៏ដោយ ព្រោះការនាំចេញរបស់ចិនទៅកាន់សហរដ្ឋអាមេរិកគឺមិនអាចជំនួសបានច្រើន។  សង្គ្រាមពាណិជ្ជកម្មនេះបានបម្រើដល់ការបង្កើនការចំណាយលើការនាំចូលផ្ទាល់របស់អាមេរិក និងធ្វើឱ្យអតិផរណាកាន់តែធ្ងន់ធ្ងរ ដែលបណ្តាលឱ្យប្រជាជនអាមេរិកធម្មតាចំណាយប្រាក់កាន់តែច្រើនសម្រាប់ការទិញទំនិញប្រចាំថ្ងៃរបស់ពួកគេ។

ប្រឈមមុខនឹងការដឹកនាំរបស់លោក ត្រាំ រយៈពេល ៤ឆ្នាំទៀត ប្រទេសចិននឹងបន្តដើរទៅមុខ ហើយបន្តធ្វើអ្វីដែលត្រឹមត្រូវសម្រាប់ប្រទេស។  សម័យប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនលើកទី២០ ដែលបានបញ្ចប់នាពេលថ្មីៗនេះ បានគូសផែនទីបង្ហាញផ្លូវ សម្រាប់ការអភិវឌ្ឍន៍នាពេលអនាគតរបស់ប្រទេសចិន ដែលជាផ្លូវដែលចិននៅតែប្តេជ្ញាចិត្ត៕

ប្រែសម្រួល ឈូក បូរ៉ា

To Top