ព័ត៌មានអន្តរជាតិ

រុស្ស៊ី ប្តេជ្ញាឆ្លើយតប ចំពោះការដាក់ពង្រាយសព្វាវុធក្នុងលំហអាកាស

afp

មូស្គូ៖ លោក Yury Borisov ប្រធានសាជីវកម្មអវកាសរដ្ឋ Roscosmos បានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹងឆ្លើយតបប្រសិនបើប្រទេសណាមួយ ប៉ុនប៉ងធ្វើយោធា និងដាក់ពង្រាយអាវុធនៅក្នុងលំហអាកាស។

លោក Borisov បានលើកឡើងថា “រុស្ស៊ីបានរក្សាជំហររបស់ខ្លួនយ៉ាងរឹងមាំ និងជាប់លាប់ប្រឆាំងនឹងការដាក់ពង្រាយអាវុធណាមួយទៅក្នុងលំហ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានបន្ថែមថា ខណៈពេលដែលរុស្ស៊ី មានសមត្ថភាពបែបនេះ វាមិនដែលជាលើកដំបូងក្នុងការដាក់ពង្រាយអាវុធនៅក្នុងលំហ ហើយត្រូវបានដឹកនាំយ៉ាងទូលំទូលាយដោយសន្ធិសញ្ញា Outer Space ឆ្នាំ១៩៦៧ ដែលធានានូវការប្រើប្រាស់ដោយសន្តិវិធីនៃលំហអាកាសខាងក្រៅ។

លោក Borisov បានលើកឡើងថា “យើងតែងតែប្រើវេទិកាអន្តរជាតិណាមួយ ដើម្បីតស៊ូមតិសម្រាប់ការបង្កើតឯកសារដែលមានលក្ខណៈទូលំទូលាយ និងស្របច្បាប់ ដែលនឹងលុបបំបាត់ការគំរាមកំហែងដល់យានអវកាស និងវត្ថុនានានៅក្នុងលំហជាទូទៅ ក៏ដូចជាការដកអាវុធទាំងអស់ចេញពីលំហ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top