ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីរុស្សី លោក Medvedev បង្ហាញអំពីវិធី ក្នុងការបញ្ចប់ជម្លោះ នៅអ៊ុយក្រែន

RT News
" "

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ជម្លោះរវាងទីក្រុងមូស្គូ និងក្រុងគៀវ អាចនឹងត្រូវបញ្ចប់យ៉ាងឆាប់រហ័ស ដោយមិនមានការបាត់បង់អាយុជីវិតបន្ថែមឡើយ ប្រសិនបើមានតែអង្គ ការណាតូ យល់ឃើញ និងបោះបង់ចោលនូវគោលនយោបាយ ឃោរឃៅរបស់ខ្លួនចំពោះរុស្ស៊ី ។

ខាងលើកនេះគឺជាការលើកឡើងដោយ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានប្រាប់ Al Arabiya ក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ។

" "

លោក Medvedev ដែលបច្ចុប្បន្នកាន់តំណែង ជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបាននិយាយថា ការអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់អាវុធលោកខាងលិច រយៈចម្ងាយឆ្ងាយសម្រាប់ការវាយប្រហារ ចូលទៅក្នុងទឹកដីរុស្ស៊ី ដែលទទួលស្គាល់ដោយអន្តរជាតិ បានធ្វើឱ្យប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិក ក្លាយជាភាគីផ្ទាល់នៃជម្លោះ។

" "

រដ្ឋាភិបាលទីក្រុងគៀវ បានបើកការវាយប្រហារបែបនេះ ជាច្រើនដងរួចមកហើយដោយប្រើប្រព័ន្ធ ATACMS និង HIMARS ដែលផលិតដោយសហរដ្ឋអាមេរិក ក៏ដូចជាមីស៊ីល Storm Shadow ដែលផលិតដោយអង់គ្លេសផងដែរ ។

គួរឲ្យដឹងដែរថារដ្ឋាភិបាល ទីក្រុងមូស្គូក៏បានឆ្លើយតប ដោយការវាយលុករោងចក្រ ឧស្សាហកម្មយោធានៅក្នុងទីក្រុង Dnepropetrovsk របស់អ៊ុយក្រែនដែលត្រូវបានគេស្គាល់ថា Dnipro ក្នុងប្រទេសអ៊ុយក្រែន ជាមួយនឹងមីស៊ីលផ្លោងរយៈចម្ងាយមធ្យមថ្មី ដែលបំពាក់ដោយក្បាលគ្រាប់ធម្មតា។

យ៉ាងណាក្តីកាលពីថ្ងៃសៅរ៍ រដ្ឋាភិបាលទីក្រុងប៉ារីស បានបញ្ជាក់ជាផ្លូវការថា ខ្លួនបានផ្តល់ភ្លើងខៀវឱ្យទីក្រុងគៀវ ដើម្បីប្រើប្រាស់មីស៊ីលSCALP-EG ដែលផលិតដោយបារាំង ក្នុងការវាយប្រហាររយៈចម្ងាយ ឆ្ងាយប្រឆាំងនឹងទឹកដីរុស្ស៊ីផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top