ក្នុងព្រឹតិ្តការណ៍ក្រៅកិច្ចប្រជុំក្រោមប្រធានបទ “សកម្មភាពរបស់ចិនស្តីពី ការគ្រប់គ្រងការបញ្ចេញ ឧស្ម័នមេតានយ៉ាងសកម្ម” ដែលធ្វើឡើងនៅជ្រុងប្រទេសចិន នៃមហាសន្និបាតភាគីហត្ថលេខីនៃ «អនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិ ស្តីពីបម្រែបម្រួលអាកាសធាតុ» លើកទី២៩ នាពេលកន្លងទៅថ្មីៗនេះ អ្នកជំនាញចិននិងបរទេសចំនួនជាង ១០០រូប បានធ្វើការពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅ អំពីបញ្ហាដូចជាការធ្វើតេស្ត កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការផ្ទេរបច្ចេកទេសនៃឧស្ម័នមេតានជាដើម សកម្មភាពគ្រប់គ្រង ការបញ្ចេញឧស្ម័នមេតានយ៉ាងសកម្មរបស់ចិន ទទួលការយកចិត្តទុកដាក់យ៉ាងទូលំទូលាយ។
ថ្លែងក្នុងសុន្ទរកថា លោក ZhaoYingmin អនុរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងអេកូឡូស៊ីនៃ ប្រទេសចិនបានលើកឡើងថា ចាប់ពី«ផែនការសកម្មភាពស្តីពី ការគ្រប់គ្រងការបញ្ចេញឧស្ម័នមេតាន»ត្រូវបានចេញផ្សាយមក ប្រទេសចិនបានជំរុញការអនុវត្តគោលដៅ និងភារកិច្ចយ៉ាងប្រាកដប្រជា បង្កើនកិច្ចកសាងសមត្ថភាពនៃប្រព័ន្ធ MRV ជាដើម ព្រមទាំងធ្វើឱ្យមានសុក្រឹតភាពឥតឈប់ឈរ នូវគោលនយោបាយ និងប្រព័ន្ធស្តង់ដារពាក់ព័ន្ធនឹងការគ្រប់គ្រង ឧស្ម័ននៃអណ្តូងរ៉ែ ។
លោកអំពាវនាវឱ្យបង្កើតវេទិកាសម្រាប់ កិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ តាមរយៈព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំលើកនេះ ដើម្បីចែករំលែកបទពិសោធគ្រប់គ្រង ការបញ្ចេញឧស្ម័នមាតានរបស់ ពិភពលោកទាំងមូលនិងប្រទេសចិន ក៏ដូចជារួមគ្នារួមចំណែកដល់ការឆ្លើយតប នឹងបម្រែបម្រួលអាកាសធាតុសកល ៕