ឡុងដ៍៖ ខ្យល់បោកបក់ខ្លាំង ភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង និងមានគ្រោះទឹកជំនន់ដែលបង្កឡើងដោយព្យុះ Bert បានបណ្តាលឱ្យមានការរំខានដល់ការធ្វើដំណើរ និងធ្វើដាច់ចរន្តអគ្គិសនីនៅទូទាំងចក្រភពអង់គ្លេស នៅចុងសប្តាហ៍នេះ ដោយបានបណ្តាលឲ្យបុរសចំនួន ៣នាក់ស្លាប់ ។
អ្នកស្លាប់ទាំងនេះ នៅក្នុងឧបទ្ទវហេតុនៅតាមផ្លូវថ្នល់ អំឡុងពេលព្យុះបោកបក់នៅរដ្ឋ Hampshire, Lancashire និង Trefriw, North Wales ។
នៅរដ្ឋ South Wales អចលនទ្រព្យរាប់រយត្រូវបានជន់លិច ។ ស្ថាប័នគ្រប់គ្រងសម្រាប់ Rhondda Cynon Taf ដែលជាតំបន់សំខាន់មួយនៃរដ្ឋ Wales បានប្រកាស “ឧប្បត្តិហេតុធំ” កាលពីព្រឹកថ្ងៃអាទិត្យ ដោយលើកឡើងពី “គ្រោះទឹកជំនន់ដ៏សំខាន់” នៅទូទាំងតំបន់ ។
ធនធានធម្មជាតិនៅ Wales បានចេញការព្រមានពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរចំនួន២ កាលពីរសៀលថ្ងៃអាទិត្យ ហើយទន្លេ Monnow នៅផ្លូវ Forge, Osbaston និង Skenfrith ដោយព្រមានពីគ្រោះថ្នាក់ដល់ អាយុជីវិតមនុស្សផងដែរ ។
ការព្រមានពីគ្រោះទឹកជំនន់កើតឡើងជាង ១០០កន្លែង និងការជូនដំណឹងអំពីទឹកជំនន់ ២០០កន្លែង នៅតែសកម្មនៅទូទាំងចក្រភពអង់គ្លេស ។
ការធ្វើដំណើរត្រូវបានរំខានយ៉ាងខ្លាំង ដោយជើងហោះហើរប្រហែល ២០០ជើង ត្រូវបានលុបចោលកាលពីថ្ងៃអាទិត្យ នៅឯអាកាសយានដ្ឋាន Heathrow នៅទីក្រុងឡុងដ៍។ សេវាកម្មផ្លូវដែកក៏ត្រូវបានរំខាន នៅទូទាំងផ្លូវជាច្រើន ហើយផ្លូវដែកជាតិបានព្រមានថា “អាកាសធាតុធ្ងន់ធ្ងរអាចប៉ះពាល់ដល់ ផ្នែកខ្លះនៃប្រទេសអង់គ្លេស Wales និងស្កុតលែន រហូតដល់ថ្ងៃចន្ទនេះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា