ថ្ងៃទី ២៥ ខែវិច្ឆិកា នៅក្រុងប៉េកាំង លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានជួបសំណេះសំណាល ជាមួយតំណាងសហគ្រាស ដែលចូលរួមពិព័រណ៍ជំរុញ ខ្សែសង្វាក់ផ្គត់ផ្គង់ចិន អន្តរជាតិលើកទីពីរ ។ អ្នកទទួលខុសត្រូវនៃសហគ្រាស និងអង្គការដូចជាក្រុមហ៊ុន Sumitomo Electric ក្រុមហ៊ុន Apple ក្រុមហ៊ុនChia Tai Group ក្រុមហ៊ុន Rio Tinto និងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-ចិន ជាដើមបានចូលរួមពិធីសំណេះសំណាល ។
តំណាងនៃសហគ្រាសដែលចូលរួមពិធីសំណេះសំណាល បានថ្លែងថា ទីផ្សារចិនជាចំណែកដ៏សំខាន់ ក្នុងខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ដែលបានរួមចំណែកដ៏សំខាន់ ក្នុងការតភ្ជាប់សកល និងការអភិវឌ្ឍបែបច្នៃប្រឌិតថ្មី ។ សហគ្រាសដែលធ្វើអាជីវកម្មនៅប្រទេសចិន ជាសាក្សីនៃការដែលប្រទេសចិន ទទួលបានសមិទ្ធផលអភិវឌ្ឍ ន៍ ហើយមានជំនឿចិត្តយ៉ាង ពេញលេញចំពោះសេដ្ឋកិច្ចចិន ព្រមទាំងមានសុទិដ្ឋិនិយមចំពោះទីផ្សារចិនដែលមានសក្តានុពលដ៏ធំធេង រីករាយពង្រីកការបណ្តាក់ទុននៅប្រទេសចិន ថែមមួយកម្រិតទៀត ធ្វើការអភិវឌ្ឍនៅចិន ឱ្យបានកាន់តែស៊ីជម្រៅ បង្កើនកិច្ចសហប្រតិបតិ្តការ ផ្នែកខ្សែសង្វាក់ឧស្សាហកម្មនិង ខ្សែសង្វាក់ផ្គត់ផ្គង់សកល ដើម្បីសម្រេចបាននូវការបើកទូលាយ និងឈ្នះ-ឈ្នះ ។
លោក Li Qiang បានថ្លែងទៀតថា ប្រទេសចិន ជាផ្នែកគន្លឹះក្នុងចំណោមខ្សែសង្វាក់ ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ប្រទេសចិន នឹងបន្តគាំពារ ភាពរលូននៃខ្សែសង្វាក់ ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលតាមរយៈប្រតិបតិ្តការជាក់ស្តែង ។ រំពឹងថា សហគ្រាសទាំងឡាយ នឹងធ្វើជាអ្នកគាំពារយ៉ាងមុតមាំ នៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល បន្តគាំទ្រយ៉ាង រឹងមាំដល់ការធ្វើសកលភាវូបនីយកម្ម សេដ្ឋកិច្ច ពួតដៃគ្នាបង្កើតខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ដែលមានភាពរស់រវើក ភាពធន់និង មានប្រសិទ្ធភាព ថែមមួយ កម្រិតទៀត ដើម្បីធ្វើឱ្យសហគ្រាសសម្រេចបាននូវការអភិវឌ្ឍកាន់តែល្អ ក៏ដូចជារួមចំណែកក្នុងការជំរុញ ឱ្យបណ្តាប្រទេសនានាទទួលបានវិបុលភាពរួម ៕