ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា រឹបអូសបានគ្រាប់ថ្នាំញៀន ប្រភេទហេរ៉ូអ៊ីន ៣៣២គីឡូក្រាម និង ថ្នាំគ្រាប់ជាង៤,១លាន គ្រាប់

រ៉ងហ្គូន៖ គណៈកម្មាធិការកណ្តាល សម្រាប់ការគ្រប់គ្រងគ្រឿងញៀន ហៅកាត់ថា (CCDAC) បានរាយការណ៍ឲ្យដឹង កាលពីល្ងាចថ្ងៃអង្គារថា អាជ្ញាធរមីយ៉ាន់ម៉ា បានរឹបអូសបានថ្នាំញៀន ប្រភេទហេរ៉ូអ៊ីនជាង ៣៣២គីឡូក្រាម និងថ្នាំដាក់អារម្មណ៍ជាង៤,១លានគ្រាប់ នៅក្នុងតំបន់ Mandalay ភាគកណ្តាល នៃប្រទេសមីយ៉ាន់ម៉ា ។

យោងតាមរបាយការណ៍នេះ ដែរបានឱ្យដឹងថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកាកន្លងទៅនេះ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន បានឆ្មក់ចូលទីតាំងមួយកន្លែង ក្នុងសង្កាត់ Kyaukse ដែលជាកន្លែង ចែកចាយគ្រឿងញៀន រួមនឹងថ្នាំញៀន ប្រភេទហេរ៉ូអ៊ីនចំនួន ១៤៧,៤គីឡូក្រាម និងថ្នាំដាស់អារម្មណ៍ចំនួន ៤,១៤៨លានគ្រាប់ ។

រូមទាំងថ្នាំមេតំហ្វេតាមីនចំនួន ១៨៤,៨គីឡូក្រាមបន្ថែមទៀត ពាក់ព័ន្ធនឹងករណីនេះក៏ត្រូវបានរឹបអូសកាលពីថ្ងៃទី១៩ វិច្ឆិកា ក្នុងសង្កាត់ដដែលនោះដែរ ។

របាយការណ៍បានដាក់ថា ការស៊ើបអង្កេតបានបង្ហាញថា ថ្នាំញៀននោះនាំមកពីរដ្ឋ Shan ។

របាយការណ៍បានដាក់ទៀតថា ថ្នាំញៀន ដែលរឹបអូសបានមានតម្លៃ ជាង១៤,៥ពាន់លាន kyats ស្មើនឹងប្រហែល៦,៩លានដុល្លារ សហរដ្ឋអាមេរិក នៅលើទីផ្សារងងឹត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top