បរទេស៖ លោក Aleksandr Maksichev នាយកគ្រប់គ្រងរួម នៃសាជីវកម្មផលិតអាវុធ បានប្រាប់សារព័ត៌មាន TASS កាលពីថ្ងៃពុធថា ប្រទេសចំនួនបីទៀត កំពុងពិចារណាទិញ មីស៊ីលល្បឿនលឿន ជាងសំឡេងដែលបង្កើត ឡើងរួមគ្នាដោយក្រុមហ៊ុន BrahMos Aerospace រុស្ស៊ី-ឥណ្ឌា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Aleksandr Maksichev បាននិយាយថា ប្រទេសវៀតណាម ឥណ្ឌូនេស៊ី និង ប្រទេស អារ៉ាប់រួម កំពុងពិភាក្សា ជាមួយក្រុមហ៊ុន ដែលមានមូលដ្ឋាន នៅទី ក្រុងញូវដែលី ដើម្បីទិញមីស៊ីលនេះ ។ អារ៉ាប៊ីសាអូឌីត និង ប្រទេសម៉ាឡេស៊ី ក៏ត្រូវបានគេដាក់ ឈ្មោះថា ជាអ្នកទិញមីស៊ីល ដ៏មានសក្តានុពលផងដែរ ។
ប្រទេសហ្វីលីពីនបានក្លាយ ជាអ្នកទិញបរទេសដំបូងគេរបស់ BrahMos ដោយទទួលបានកាំជ្រួច ប្រភេទដំបូងរបស់ខ្លួន ក្នុងខែមេសា ក្រោមកិច្ចព្រមព្រៀងតម្លៃ ៣៧៥ លានដុល្លារ ដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០២២៕
ប្រែសម្រួលៈ ណៃ តុលា