ព័ត៌មានអន្តរជាតិ

ព្រឹទ្ធសភាអូស្ត្រាលី អនុម័តលើបម្រាមប្រព័ន្ធ ផ្សព្វផ្សាយសង្គមលើកទី១ របស់ពិភពលោក សម្រាប់ក្មេងអាយុក្រោម ១៦ឆ្នាំ

kyodo

កង់បេរ៉ា ៖ ព្រឹទ្ធសភាអូស្ត្រាលី កាលពីថ្ងៃព្រហស្បតិ៍បានអនុម័តច្បាប់ ហាមប្រាមកុមារ អាយុក្រោម ១៦ឆ្នាំពីការ ប្រើប្រាស់ប្រព័ន្ធ ផ្សព្វផ្សាយសង្គម ដោយដាក់ឱ្យប្រទេសអូស្ត្រាលី ក្លាយជាប្រទេសដំបូងគេ ដែលអនុម័តច្បាប់បែបនេះ ខណៈដែលរដ្ឋាភិបាលទូទាំងពិភពលោក ស្វែងរកការការពារយុវជន ពីហានិភ័យសុខភាពផ្លូវចិត្ត និងរាងកាយ ដែលបង្កឡើងដោយ គេហទំព័របណ្តាញសង្គម ។

ច្បាប់នេះនឹងតម្រូវឱ្យក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយសង្គម “ចាត់វិធានការសមស្រប” ដើម្បីការពារអ្នកដែលមានអាយុក្រោម ១៦ ឆ្នាំពីការបង្កើត ឬកាន់កាប់គណនីនៅលើវេទិកាដូចជា TikTok, Facebook, Snapchat, Instagram, Reddit និង X ឬប្រឈមនឹងការផាកពិន័យរហូតដល់ ៤៩,៥49.5 លានដុល្លារអូស្ត្រាលី ( ៣២លានដុល្លារ) ។

អ្នកប្រើប្រាស់ និងឪពុកម្តាយរបស់ពួកគេនឹងមិនត្រូវបានពិន័យ សម្រាប់ការរំលោភលើការកំណត់អាយុដោយច្បាប់នោះទេ ជាមួយនឹងទំនួលខុសត្រូវត្រូវបានដាក់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីផ្ទៀងផ្ទាត់អាយុរបស់អ្នកកាន់គណនី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ច្បាប់នេះត្រូវបានណែនាំកាលពីមួយ សប្តាហ៍មុនដោយរដ្ឋាភិបាល ការងាររបស់នាយករដ្ឋមន្ត្រីលោក Anthony Albanese ទទួលបានការគាំទ្រជាសាធារណៈ និងការគាំទ្រយ៉ាងទូលំទូលាយ ពីប្លុកប្រឆាំងដ៏សំខាន់ គឺសម្ព័ន្ធ Liberal-National ដែលអនុញ្ញាតឱ្យមាន ការអនុម័តយ៉ាងឆាប់ រហ័សតាមរយៈសភា តំណាងរាស្រ្តកាលពីថ្ងៃពុធ និងព្រឹទ្ធសភានៅថ្ងៃ ព្រហស្បតិ៍ម្សិលមិញនេះ ។

សភាត្រូវបានគេរំពឹងថា នឹងអនុម័តវិសោធនកម្ម របស់គណបក្ស ប្រឆាំងដែលបានធ្វើឡើង នៅក្នុងព្រឹទ្ធសភា នៅថ្ងៃសុក្រ ក្នុងទម្រង់ ចុងក្រោយមុនពេលច្បាប់នេះ ចូលជាធរមាន ។ នៅក្រោមច្បាប់ ដែលនឹងចូលជាធរមាន ក្នុងរយៈពេលមួយឆ្នាំ យ៉ាងឆាប់បំផុត ដើម្បីអនុញ្ញាតឱ្យ មានពេលវេលារៀបចំវេទិកា សេវាកម្មផ្ញើសារ និងសេវាកម្ម ដែលផ្តល់ជំនួយ ផ្នែកអប់រំ ឬសុខភាពសម្រាប់កុមារ នឹងត្រូវបានដកចេញ ពីការហាមឃាត់ ដោយផ្តល់ការទំនាក់ ទំនងក្នុងគ្រួសារ និងសុខុមាលភាព របស់កុមារ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top