ព័ត៌មានអន្តរជាតិ

លោកស្រី Merkel អំពាវនាវឲ្យអ៊ុយក្រែនបន្តជម្រុញកាទូត ដើម្បីអាចបញ្ចប់ជម្លោះនេះឲ្យបានឆាប់

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អតីតអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានជំរុញអ៊ុយក្រែនឱ្យក្នុងការពិចារណាដំណោះស្រាយការទូត ក៏ដូចជាយោធាដើម្បីបញ្ចប់ជម្លោះជាមួយរុស្ស៊ី។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Merkel បានបដិសេធមិននិយាយថាពេលណាដែលទីក្រុងគៀវនឹងគួរចូលចរចាជាមួយទីក្រុងមូស្គូនោះទេ។

ថ្លែងទៅកាន់ទូរទស្សន៍អាល្លឺម៉ង់ ZDF កាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Merkel បាននិយាយថា លោកស្រីគាំទ្រការសម្រេចចិត្តរបស់អធិការបតី Olaf Scholz ក្នុងការបញ្ច្រាសសន្តិភាពគោលនយោបាយការបរទេសជាច្រើនទសវត្សរ៍ និងផ្តល់អាវុធដល់យោធាអ៊ុយក្រែន ដោយប្រកាសថា៖វាមិនត្រឹមតែជាផលប្រយោជន៍របស់អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផលប្រយោជន៍របស់យើងផងដែរ។ ប្រធានាធិបតីរុស្ស៊ី Vladimir Putin នឹងមិនឈ្នះសង្រ្គាមនេះជាដាច់ខាត។

លោកស្រី Merkel បានបន្ថែមថា ខណៈពេលដែលលោកស្រីគាំទ្រ អ្វីគ្រប់យ៉ាងដែលសហគមន៍អន្តរជាតិកំពុងធ្វើដើម្បីដាក់ប្រទេសអ៊ុយក្រែននៅក្នុងទីតាំងដ៏ល្អមួយ នោះប៉ុន្តែអ៊ុយក្រែនក៏គួរតែត្រូវតែពិចារណាដំណោះស្រាយការទូតស្របគ្នាជានិច្ចផងដែរ។

បន្ថែមពីលើនោះអតីតអធិការបតីរូបនេះក៏ បាននិយាយដែរថា ក្រុងគៀវគួរតែស្វែងរកដំណោះស្រាយការទូតនៅពេលដែលពេលវេលាសមស្រប ដោយមិនមានការពន្យល់ថា តើនេះនឹងដល់ពេលណានោះទេ៕

ប្រែសម្រួល៖ ស៊ុនលី

To Top