ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីហុងគ្រីថា ទាហាន​លោក​ខាង​លិច​ដែល​ស្លាប់​នៅ​អ៊ុយក្រែន​ ជា​សញ្ញា​នៃ​ការ​កើនឡើង​គ្រោះថ្នាក់ និងពង្រីកសង្គ្រាម

RT News

បរទេស៖ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា វត្តមានដែលបានរាយការណ៍ថា ទាហានលោកខាងលិចស្ថិតក្នុងចំណោមអ្នកស្លាប់ និងរបួសក្នុងប្រទេសអ៊ុយក្រែន គឺ បង្ហាញពីការកើនឡើងដ៏គ្រោះថ្នាក់ និងហានិភ័យដល់ “ការពង្រីកសង្រ្គាម” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ Kossuth កាលពីថ្ងៃសុក្រ លោក Orban បានពណ៌នាអំពីស្ថានភាពបច្ចុប្បន្នថា មានលក្ខណៈផ្ទុយស្រឡះ ដោយបញ្ជាក់ថា ខណៈដែលសន្តិភាពហាក់ដូចជាកាន់តែកៀកជាងពេលណាៗទាំងអស់នោះ ស្ថានភាពមិនដែលមាននោះ គឺគ្រោះថ្នាក់។

យោងតាមរបាយការណ៍របស់រុស្ស៊ី គឺមានទាហានអាមេរិក និងបារាំង បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសដែលធ្វើឡើង [ដោយរុស្ស៊ី] នៅលើទឹកដីនៃអ៊ុយក្រែន។ នោះមានន័យថា មានទាហានលោកខាងលិចនៅទីនោះ។

លោកបន្ថែមថា “ដូច្នេះ យើងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ខ្លាំង ពីព្រោះមនុស្សដែលមានឋានៈជាយោធាមកពីអឺរ៉ុបខាងលិច ឬសហរដ្ឋអាមេរិកអាចស្លាប់នៅអ៊ុយក្រែនសព្វថ្ងៃនេះ។ នេះជាអ្វីដែលបានកើតឡើង។ យើង​កំពុង​អធិស្ឋាន​សម្រាប់​ពួកគេ ប្រាកដ​ណាស់ នេះ​ជា​ការ​បាត់បង់​ដ៏​ធំ​មួយ​សម្រាប់​អ្នក​រាល់​គ្នា ប៉ុន្តែ​វា​បង្ហាញ​យ៉ាង​ច្បាស់​ពី​គ្រោះថ្នាក់​នៃ​ការ​កើនឡើង ដូច្នេះ​ជាហានិភ័យការ​ពង្រីក​នៃ​សង្គ្រាម​»​។

សូមជម្រាបថា កាលពីដើមសប្តាហ៍នេះ ទីក្រុងមូស្គូបានបើកការវាយប្រហារសងសឹកជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងទីក្រុងគៀវ ដោយបានប្រើអាវុធរយៈចម្ងាយឆ្ងាយដែលផ្គត់ផ្គង់ដោយលោកខាងលិច វាយប្រហារជ្រៅហួសព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិរបស់រុស្ស៊ី៕

ប្រែសម្រួលៈ ណៃ តុលា

To Top