VLADIVOSTOK៖ ប្រទេសរុស្ស៊ីបានបាញ់បង្ហោះដោយជោគជ័យនូវរ៉ុក្កែត Soyuz-2.1a ដែលបានបាញ់ចេញពី Vostochny Cosmodrome នៃតំបន់ឆ្ងាយដាច់ស្រយាលប៉ែកខាងកើតរបស់ប្រទេសរុស្ស៊ីកាលពីព្រឹកថ្ងៃសៅរ៍នេះ ដោយដាក់ផ្កាយរណបរ៉ាដា Kondor-FKA ទី២ បានបញ្ជូនចូលក្នុងគន្លងដែលបានគ្រោងទុក ។
បំពាក់ដោយបច្ចេកវិទ្យារ៉ាដាកម្រិតខ្ពស់ ផ្កាយរណប Kondor-FKA អាចធ្វើការអង្កេតលើភពផែនដីគ្រប់ពេលគ្រប់អាកាសធាតុទំាងអស់ ។
ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ផ្កាយរណបរ៉ាដាទី២ Kondor-FKA បានទៅដល់គន្លងហើយ ហើយប្រព័ន្ធបាញ់បង្ហោះបានដំណើរការដូចការគ្រោងទុក” ។
គេបានដឹងថា មិនដូចគ្នាទៅនឹងផ្កាយរណបអុបទិកនោះទេ ស៊េរី Kondor-FKA អាចជ្រាបចូលទៅក្នុងគម្របពពក និងដំណើរការក្នុងភាពងងឹត ដែលធ្វើឱ្យផ្កាយរណបមួយនេះមិនអាចខ្វះបានឡើយសម្រាប់កិច្ចការផ្សេងៗ រួមទាំងការធ្វើផែនទី ការត្រួតពិនិត្យបរិស្ថាន ការរុករកធនធានធម្មជាតិ និងដឹកនាំនាវាឆ្លងកាត់ផ្លូវដែលគ្របដណ្តប់ដោយផ្ទាំងទឹកកក ដូចជាភាគខាងជើងជាដើម ហើយផ្លូវសមុទ្រនៅអំឡុងពេលយប់នៅតំបន់ប៉ូល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា