ព័ត៌មានអន្តរជាតិ

ព្យុះស៊ីក្លូន Fengal បោកបក់មកលើរដ្ឋភាគខាងត្បូង នៃប្រទេសឥណ្ឌា នាំមកនូវទឹកភ្លៀងធ្លាក់ចុះខ្លាំង និងបង្ខំឲ្យផ្អាកជើង ហោះហើរជាច្រើន

Xinhua

ញ៉ូដែលី៖ កាលពីល្ងាចថ្ងៃសៅរ៍ ព្យុះស៊ីក្លូន Fengal បានចាប់ផ្តើមបោកបក់ដែលធ្វើឲ្យប៉ះពាល់ដល់រដ្ឋ នៅPuducherry និងរដ្ឋ Tamil Nadu ស្ថិតនៅភាគខាងត្បូង របស់ប្រទេសឥណ្ឌា ដោយនាំមកនូវភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង និងបានបង្កប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ជើងហោះហើរទៅកាន់ និងមកពីទីក្រុង Chennai ផងដែរ ។
ព្យុះស៊ីក្លូននេះត្រូវបានគេរំពឹងថា នឹងបោកបក់មកលើ តំបន់ឆ្នេរ Puducherry ជាមួយនឹងល្បឿន ខ្យល់បក់ខ្លាំង ដែលលាតសន្ធឹងរហូតដល់៩០គីឡូម៉ែត្រក្នុង១ម៉ោង ។

ការដួលរលំដើមឈើជាច្រើន ត្រូវបានគេរាយការណ៍ចេញ ពីតំបន់ជាច្រើន នៅក្នុងក្រុង Chennai និងកន្លែង ដែលនៅក្បែរនោះ ។ ជីវភាពនៃការរស់នៅជាធម្មតា បាននូវរងផលប៉ះពាល់ ដោយសារពលរដ្ឋជ្រើសរើស ដោយស្នាក់នៅតែក្នុងផ្ទះ ក្នុងតំបន់ដែលរងផលប៉ះពាល់នោះ ។

សេចក្តីថ្លែងការណ៍ផ្លូវការ ដែលចេញដោយអាកាសយានដ្ឋាន Chennai បានឲ្យដឹងថា ប្រតិបត្តិការជើងហោះហើរ ទាំងអស់ត្រូវបានបិទផ្អាកដំណើរការរហូតដល់ម៉ោង ៤និង០០នាទីព្រឹកថ្ងៃអាទិត្យនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top