ព័ត៌មានអន្តរជាតិ

«កិច្ចសម្ភាសន៍ជាន់ខ្ពស់» កិច្ចសម្ភាសន៍ជាន់ខ្ពស់ ជាមួយលោកស្រី Dina Boluarte ប្រធានាធិបតីប៉េរូ

កិច្ចសម្ភាសន៍ជាន់ខ្ពស់លើកនេះ បាននាំមកជូនលោក អ្នកអំពីកិច្ចសម្ភាសន៍ ជាមួយលោកស្រី Dina Boluarte ប្រធានាធិបតីប៉េរូ ។

ក្នុងនាមជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ APEC លោកស្រី Boluarteបានជួបជាមួយលោក Xi Jinping ប្រធានរដ្ឋចិនបីដងក្នុងរយៈពេល១ឆ្នាំនេះ។ នៅពេលផ្តល់កិច្ចសម្ភាសន៍ ពិសេស ជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន លោកស្រីបានថ្លែងថា នៅឆ្នាំ២០២៤ ប្រទេសប៉េរូ មានកិត្តិយសណាស់ ក្នុងការធ្វើជាម្ចាស់ផ្ទះលើកទីបី នៃកិច្ចប្រជុំកំពូលក្រៅផ្លូវការនៃ APEC ។ នេះមានន័យថា អង្គភាពសេដ្ឋកិច្ចទាំង ២១ នៃ APEC មានទំនុកចិត្តពេញលេញចំពោះប្រទេសប៉េរូ ។

លោកស្រី Boluarteបានបន្តថា ខ្ញុំជឿថា ប្រទេសចិន ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ច ក្នុងចំណោមប្រទេសទាំង ២១ នៃអង្គការសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក។ ប្រទេសចិនបានបង្រៀន យើងពីរបៀបធ្វើយ៉ាងដូចម្តេច ដើម្បីចេញផុតពីភាពក្រីក្រខ្លាំងបំផុត និងរបៀបកសាងប្រទេស ឱ្យក្លាយទៅជាប្រទេសខ្លាំងក្លា ។ ទំនាក់ទំនង រវាងប្រទេសប៉េរូ ជាមួយប្រទេសចិន អស់រយៈពេលជាង ៥០ ឆ្នាំហើយ ។ កាលពី៥០ឆ្នាំមុន ទីក្រុង Shenzhen ធ្លាប់ជាឃុំតូចមួយ ប៉ុន្តែឥឡូវនេះបានអភិវឌ្ឍ ទៅជាទីក្រុងអន្តរជាតិ ប្រកបដោយបច្ចេកវិទ្យាជឿនលឿន ដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើល និងកោតសរសើរខ្លាំង ។

លោកស្រី Boluarte បានបញ្ជាក់ថា កំពង់ផែ Chancay ត្រូវបានវិនិយោគ និងអភិវឌ្ឍដោយសហគ្រាសចិន វាគឺជាគម្រោងសហប្រតិបត្តិការរបស់ប្រទេសចិន និងប្រទេសប៉េរូ ក្នុងការរួមគ្នាកសាង “ខ្សែក្រវាត់ និងផ្លូវ” ។ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ លោក ប្រធានរដ្ឋចិន Xi Jinping នៅប្រទេសប៉េរូ លោក និងខ្ញុំបានចូលរួមក្នុង ពិធីសម្ពោធបើកឱ្យប្រើប្រាស់កំពង់ផែ តាមរយៈប្រព័ន្ធវីដេអូ។ កំពង់ផែ Chancay មិនមែនជាកំពង់ផែ ធម្មតាទេ ប៉ុន្តែជាកំពង់ផែដែលប្រើបច្ចេកវិទ្យាខ្ពស់ថ្មី ស្ទើរតែប្រើប្រព័ន្ធឌីជីថល ទាំងអស់ ហើយប្រទេសនៅទ្វីបអាមេរិកទាំងអស់ អាចទទួលបានអត្ថប្រយោជន៍ ពីកំពង់ផែ Chancayនេះ ៕

To Top