បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានផ្នែកកិច្ចការងារគោលនយោបាយការបរទេសថ្មី របស់សហភាពអឺរ៉ុបលោកស្រី Kaja Kallas បាននិយាយថា ទណ្ឌកម្មគឺជាជម្រើសមួយក្នុងចំណោម ជម្រើសជាច្រើន ដែលអាចត្រូវបានពិចារណា ក្នុងដាក់បន្ទុកបន្ទាប់ ពីប្រទេសGeorgia បានសម្រេចចិត្តបដិសេធពិភាក្សា ការចូលជាសមាជិក ជាមួយទីក្រុងប្រ៊ូសែល ហើយបានប្រឆាំងទៅនឹងជំហដែលគាំទ្រ សហភាពអឺរ៉ុបជាបន្តបន្ទាប់។
ការតវ៉ាបានផ្ទុះឡើងនៅក្នុងទីក្រុង Tbilisi ចាប់តាំងពីថ្ងៃព្រហស្បតិ៍ នៅពេលដែលនាយករដ្ឋមន្រ្តី Irakli Kobakhidze បានប្រកាសថាលោកនឹង ពន្យាពេលកិច្ចពិភាក្សាស្តីពីការចូលជា សមាជិកសហភាពអឺរ៉ុប រហូតដល់ឆ្នាំ ២០២៨ដោយសារតែការចោទប្រកាន់ និងឧបាយកលឥតឈប់ឈរ នៃនយោបាយក្នុងស្រុក របស់Georgiaរបស់ទីក្រុងប្រ៊ូសែល ។
បាតុកម្មកាលពីថ្ងៃសៅរ៍ ក្រុមបាតុករបានបាញ់កាំជ្រួច និងគប់ដុំថ្មជាច្រើន ទៅលើក្រុមប៉ូលីសកុប្បកម្ម ហើយជាការឆ្លើយតបប៉ូលីសបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងកាំភ្លើងបាញ់ទឹកធំៗ ហើយបានចាប់ខ្លួនមនុស្សជាច្រើននាក់។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ លោកស្រី Kallas ដែលបានគាំទ្រភាគីបាតុករបានប្រកាសថា ៖វាច្បាស់ណាស់ថា ការប្រើអំពើហិង្សាលើបាតុករ ដោយសន្តិវិធី គឺមិនអាចទទួលយកបានទេ ហើយរដ្ឋាភិបាលGeorgia គួរតែគោរពឆន្ទៈរបស់ប្រជាជនទៅវិញទេ។
លោកស្រីKallas បាននិយាយទៀតថា លោកស្រី បានបង្ហាញបញ្ជីជម្រើស ដល់រដ្ឋជាសមាជិកសហភាពអឺរ៉ុប សម្រាប់ការដោះស្រាយស្ថានការណ៍ នៅGeorgiaរួមទាំងទណ្ឌកម្មសេដ្ឋកិច្ចផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី